ទំព័រដើម

ហេតុអ្វីបានជាលោកអ្នកគួរតែជ្រើសរើសគ្រឹះស្ថានរបស់យើង?

​គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជា “គ្រឹះស្ថានឯកជន” មិនមែនជារបស់រដ្ឋ។

សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានទទួល​អាជ្ញាប័ណ្ណប្រកបអាជីវកម្ម មីក្រូហិរញ្ញវត្ថុពីធនាគារជាតិនៃកម្ពុជាលេខម.ហ-៤៦ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដែលបានអនុញ្ញាត​ឲ្យគ្រឹះ ស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី អាចបំពេញ​ភារកិច្ច​ក្នុងការបម្រើសេវាហិរញ្ញវត្ថុ​ជូនដល់​ប្រជាជន​គ្រប់លំដាប់​​ថ្នាក់ តាម​រយៈសេវាឥណទានដ៏សម្បូរបែបរបស់ខ្លួន ។

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្ដល់​ជូន​អ្នក​នូវ​ដំណោះ​ស្រាយហិរញ្ញវត្ថុ​ ដ៏មាន​ប្រសិទ្ធភាព​​បំផុតសម្រាប់អតិថិជនទាំងអស់ ដែលមានតម្រូវការប្រាក់កម្ចី ប្រកបដោយសេវាកម្មឆាប់រហ័ស​មានទំនុកចិត្តខ្ពស់ និងលក្ខខណ្ឌសមស្របសម្រាប់អតិថិជនទាំងអស់។ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានការទទួល ស្គាល់ និងផ្តល់​ទំនុកចិត្តខ្ពស់សម្រាប់អតិថិជន និងសាធារណជនជាច្រើន ដោយសារការពង្រីកវិសាលភាព ទីផ្សារ​​របស់ខ្លួនឲ្យកាន់តែទូលំទូលាយជាបន្តបន្ទាប់សម្រាប់បំពេញតម្រូវការទីផ្សារ និងជា​ចំណែកមួយ​ដើម្បីការ​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិផងដែរ ។

បច្ចុប្បន្ន គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានសរុប៥សាខា បើកដំណើរការនៅក្រុងភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ គ្រឹះស្ថានផ្តល់នូវសេវាឥណទានជូនដល់អតិថិជនគ្រប់លំដាប់ថ្នាក់ ដែលមាន អត្រាការប្រាក់ទាបសមរម្យ និងមានលក្ខខណ្ឌ​ងាយៗ​ ហើយគ្រឹះស្ថានមានការ​​​យកចិត្តទុកដាក់​​ខ្ពស់ចំពោះ​​អតិថិជន​គ្រប់រូប​​ គឺជាប្រការសំខាន់​បំផុត​។ លោកអ្នក​អាចអញ្ជើញមកគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ណាមួយ ដើម្បីទទួលបាននូវសេវាឥណទាន​ប្រកបដោយទំនុកចិត្ត និងអត្ថប្រយោជន៍ជាច្រើនសម្រាប់លោកអ្នក។


ប្រាក់កម្ចីខ្នាតតូចបំផុត

ប្រាក់កម្ចីខ្នាតតូច
ប្រាក់កម្ចីខ្នាតមធ្យម

ព្រឹត្តិការណ៍ថ្មីៗ


គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបើកដំណើរការសាខាថ្មី ដើម្បីជម្រុញកំណើននៃតម្រូវការហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សាខា ស្រុកកៀនស្វាយបានបើកដំណើរការ (អានបន្ត)

ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ ម៉ៅ ថារី ប្រកាសបរិច្ចាគថវិកា ២០,០០០ (ម្ភៃពាន់) ជូនរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា

តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា អ៊ុល ចំណាន ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (អានបន្ត)

ឧកញ៉ា អ៊ុល ចំណាន ប្រធានក្រុមប្រឹក្សា នៃគ្រឹះស្ថានសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងលោកជំទាវ ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារអាមេរិក ក្នុងឱកាសខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២២

ឧកញ៉ា អ៊ុល ចំណាន ប្រធានក្រុមប្រឹក្សា នៃគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និង លោកជំទាវ ម៉ៅ ថាវី ឧបត្ថម្ភថវិកា ២ម៉ឺន (អានបន្ត)

​ឧកញ៉ា​ អ៊ុល​ ចំ​ណាន​ និង​លោក​ជំទាវ​ ម៉ៅ​ ថារី​ ​ត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជា សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចផ្តល់គោរម្យងារ “មហា​ឧបាសក​ ពុទ្ធ​សាសនូ​បត្ថម្ភ​ក៍​ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”

ព្រះ​ចៅ​អធិការ​ គ្រូ​សូធ្យ​ស្ដាំ​ ឆ្វេង​ អាចារ្យ​ (អានបន្ត)

ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ ម៉ៅ ថារី បរិច្ចាគថវិកា ២ម៉ឺនដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមសកម្មភាពទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១នេះ ឧកញ៉ា អ៊ុល ចំណាន និងលោកជំទាវ ម៉ៅ ថារី (អានបន្ត)

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជម្រុញសេវាប្រាក់កម្ចីប្រាក់រៀលដើម្បីលើកស្ទួយសេដ្ឋកិច្ចជាតិ

ដើម្បីជម្រុញ និងទាក់ទាញការប្រើប្រាស់ប្រាក់រៀល ឲ្យកាន់តែទូលំទូលាយថែមទៀត គ្រឹះស្ថានសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី (អានបន្ត)

​គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចូលរួមជាថវិកាចំនួន១ម៉ឺនដុល្លារ អាមេរិក ជាមួយកាកបាទក្រហមកម្ពុជា

ក្នុងឱកាសដ៏វិសេសវិសាលនៃការ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបង្ហាញពីសកម្មភាពមនុស្សធម៌ ដែលមានដូចជាការជួយដល់ (អានបន្ត)

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផ្តល់ជូនប្រាក់កម្ចីដ៏ប្រសើរសម្រាប់ប្រជាជនកម្ពុជា

ដើម្បី​ឆ្លើយតប ទៅនឹងតម្រូវការរបស់ អតិថិជន និងសាធារណជនទាំងអស់ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ​ភីអិលស៊ី ផ្តល់ជូននូវ (អានបន្ត)

ពិធីសូត្រមន្តឡើងការិយាល័យសាខា ខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំកម្មវិធីសូត្រមន្ត ចម្រើនសិរីសួស្តី សម្រាប់សាខាខេត្តកំពង់ស្ពឺ ហើយថ្នាក់ដឹក នាំ (អានបន្ត)

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បើកដំណើរការសាខាបន្ថែម ដើម្បីប្រតិបត្តិការ​ហិរញ្ញវត្ថុ ឲ្យកាន់តែ ទូលាយជាងមុន

នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបើកសម្ពោធអគារការិយាល័យរបស់ខ្លួននៅ (អានបន្ត)

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ពេញចិត្តចំពោះ​រួមចំណែក ២ម៉ឺនដុល្លារ ដើម្បីទប់ស្កាត់វីរុស កូវីដ ១៩

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាស្ថាប័នដែលមានទំនុកចិត្តបំផុតពី អតិថិជន និងនាំមុខក្នុងវិស័យហិរញ្ញវត្ថុនៅ (អានបន្ត)