សូមគោរពជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តាទទួលជ្រាបថា ៖ មានផេកហ្វេសប៊ុកឈ្មោះថា “ សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ” និងគណនីតេលេក្រាមដែលមានឈ្មោះថា “ សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ” បានប្រើប្រាស់ឈ្មោះ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ
ភីអិលស៊ី ធ្វើការទាក់ទងបោកបញ្ឆោតទៅកាន់អតិថិជន។ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមបដិសេដចំពោះការផ្សព្វផ្សាយនេះ និងប្រកាសមិនជាប់ពាក់ព័ន្ធជាមួយផេកហ្វេសប៊ុក និងគណនីតេឡេក្រាមខាងលើនេះទេ។ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ពុំមានការផ្ដល់កម្ចីតាមរយៈអនឡាញ “ស្នើសុំកម្ចីតាមរយៈអនឡាញ ដោយត្រូវបង់សេវាជាមុន” ឬ “ការវិនិយោគអនឡាញទទួលបានផលចំណេញ” ណាមួយនោះទេ។ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមជម្រាបជូនអតិថិជន និងសាធារណៈជនទាំងអស់ មេត្តាជ្រាបថា គ្រឹះស្ថានមានបណ្ដាញសង្គមផ្លូវការដូចខាងក្រោម ៖- ទូរស័ព្ទ : ០២៣ ២២៤ ៣៣៦ / ០៦៩ ៦៦៦ ៨៧៦- ទូរសារ : ០២៣ ២២៤ ១៧៦- ហ្វេសប៊ុកផេក : Serey Oudom Microfinance Plc.តំណភ្ជាប់ៈ https://www.facebook.com/SereyoudomMFI– គ្រុបតេឡេក្រាម : Serey Oudom Microfinance Plc.តំណភ្ជាប់ៈ https://t.me/SereyOudommicrofinancePLC– LinkedIn ផេក : Sereyoudom Microfinance PLCតំណភ្ជាប់ៈ https://www.linkedin.com/…/sereyoudom…/mycompany/…– Instagram ផេក : Sereyoudom Microfinance PLCតំណភ្ជាប់ៈ https://www.instagram.com/sereyoudom_mfi/ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ពុំមានបណ្ដាញសង្គម ឬលេខទំនាក់ទំនងណាផ្សេងឡើយក្រៅពីព័ត៌មានដែលបានរៀបរាប់ខាងលើនេះ។ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាប្រុងប្រយ័ត្ន ចំពោះគណនីបណ្ដាញសង្គម ឬលេខទំនាក់ទំនងណាមួយដែលទាក់ទងទៅកាន់អតិថិជនក្រៅពីព័ត៌មានខាងលើនេះ ដើម្បីជៀសវាងការខាតបង់ពេលវេលា និងប្រាក់កាស។ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា រាល់ប្រតិបត្តិការឥណទាន (ទទួលប្រាក់ ដាក់-ដកទ្រព្យបញ្ចាំ -ល-) និងការប្រមូលកម្រៃសេវា គឺអនុវត្តតែនៅក្នុងការិយល័យគ្រឹះស្ថានតែមួយគត់។ ចំពោះមធ្យោបាយសងត្រលប់មកវិញ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មិនអនុញ្ញាតិអោយមានការបង់ប្រាក់តាមរយៈភ្នាក់ងារវីងទៅកាន់លេខទូរស័ព្ទណាមួយនោះទេ គឺតម្រូវអោយអនុវត្តជាមួយលេខកូដប្រតិបត្តិការជាមួយភ្នាក់ងារវីងតែពីរគត់គឺ ៖- លេខកូដបង់ប្រាក់តាមភ្នាក់ងារវីង : ៦៥៦៦ (ប្រាក់រៀល) / ៦៥៦៥ (ប្រាក់ដុល្លារ)គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សូមជម្រាបជូនអតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបថា រូបភាពខាងក្រោមនេះជាព័ត៌មានក្លែងបន្លំ។ គ្រឹះស្ថានកំពុងដំណើរវិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬស្ថាប័នណាដែលប្រើប្រាស់ឈ្មោះ ឬរូបភាពរបស់គ្រឹះស្ថាន ដោយគ្មានការអនុញ្ញាតត្រឹមត្រូវ។ អាស្រ័យហេតុនេះ សូមអតិថិជន និងសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន។