សវនកម្មផ្ទៃក្នុង គឺជាសកម្មភាពឯករាជ្យមានអំណះអំណាងពីគោលបំណងច្បាស់លាស់ និងផ្តល់ប្រឹក្សាពីបញ្ហាអសកម្មនានាក្នុងន័យបន្ថែមតម្លៃ និងធ្វើឲ្យប្រតិបត្តិការរបស់គ្រឹះស្ថានប្រសើរឡើង សវនករផ្ទៃក្នុងជួយសម្រេចនូវគោលដៅរបស់គ្រឹះស្ថាន តាមរយៈការនាំមកនូវវិធីសាស្រ្តជាប្រព័ន្ធ និងធ្វើឲ្យទាន់សម័យកាល។
ប្រព័ន្ធសវនកម្មផ្ទៃក្នុងរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាជំហានមួយក្នុងការវាយតម្លៃពី កម្រិតផលប៉ះពាល់ និង ហានិ ភ័យប្រតិបត្តិការដែលអាចកំណត់បាន។ បច្ចុប្បន្ន រចនាសម្ព័ន្ធប្រតិបត្តិការរបស់គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានវាយតម្លៃនៅក្នុងមូលដ្ឋានមួយ ដើម្បីធានាឲ្យរក្សាបាននូវនិរន្តរភាពនៃការប្រតិបត្ដិការ មីក្រូហិរញ្ញវត្ថុអោយមានប្រសិទ្ធភាព និងគោរពតាមគោលនយោបាយ និងនីតិវិធីរបស់ស្ថាប័ន។ ការត្រួតពិនិត្យផ្ទៃក្នុងត្រូវបានដាក់បញ្ចូលទៅក្នុងសកម្មភាពប្រចាំថ្ងៃ ព្រោះវាជាផ្នែកមួយធ្វើអោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួល បានជោគជ័យ។
វិសាលភាពនៃការអនុវត្តការងារសវនកម្មផ្ទៃក្នុង ត្រូវបានកំណត់យ៉ាងច្បាស់លាស់ពីក្រុម ប្រឹក្សាភិបាលនៃគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នឹងទទួលខុសត្រូវយ៉ាងពេញលេញក្នុងកិច្ចការសវនកម្ម។ សវនករផ្ទៃក្នុងមាន ភារកិច្ចធ្វើការពិនិត្យវាយតម្លៃដោយឯករាជ្យ។ វិសាលភាពដែលបានដាក់បញ្ចូលរួមមានៈ
– ពិនិត្យនិងវាយតម្លៃជំនាញ និងប្រសិទ្ធភាពបរិយាកាសនៃការត្រួតពិនិត្យផ្ទៃក្នុង ដោយរួមទាំងគណនេយ្យភាព និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
– វាយតម្លៃ និងពិនិត្យមើលភាពត្រឹមត្រូវ និងភាពទុកចិត្តទៅលើព័ត៌មានហិរញ្ញវត្ថុនិង ប្រតិបត្តិការ។
-ពិនិត្យមើលពីប្រសិទ្ធភាព ប្រសិទ្ធផលនៃការប្រើប្រាស់ធនធាន។
-ពិនិត្យមើលថាតើគោលការណ៏ និងនីតិវិធី បានអនុលោម និងអនុវត្តដែរឬទេ។
-ធ្វើការសាកល្បងលើប្រតិបត្តិការ និងធ្វើការវាយតម្លៃនីតិវិធីនៃការត្រួតពិនិត្យផ្ទៃក្នុង។
-ពិនិត្យមើលពីកម្មវិធី និងប្រសិទ្ធភាពនៃនីតិវិធីក្នុងការគ្រប់គ្រងហានិភ័យ និងវិធីសាស្រ្តក្នុងការវាយតម្លៃ ហានិភ័យ។
បេសកកម្មរបស់នាយកដ្ឋានសវនកម្មផ្ទៃក្នុង គឺផ្តល់ការត្រួតពិនិត្យ និងវាយតម្លៃដោយ ឯករាជ្យ មិនលំអៀងដោយធ្វើការទប់ស្កាត់និងការពារមិនឲ្យកើតមានឡើងនូវការគៃបន្លំគ្រប់រូបភាពក្នុងការអនុវត្តន៍ការងាររបស់ប្រតិបតិ្តករដើម្បីធ្វើឲ្យគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ទទូលបានជោគជ័យក្នុងការរក្សានិរន្តរភាពរបស់ខ្លួន។