លោកស្រី ហេង សារឹម
លោកស្រី ហេង សារឹម រស់នៅ ផ្ទះលេខ២៣ ផ្លូវលំ ភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។
លោកស្រីសារឹម មានសមាជិកគ្រួសារសរុបចំនួន៥នាក់។ លោកស្រី មានមុខរបរជា អ្នកដាំបន្លែគ្រប់មុខ ដោយសារតែមានតម្រូវ ការប្រាក់កម្ចីដើម្បីពង្រីកដើមទុន លើមុខរបររបស់គាត់ លោកស្រីបានស្នើសុំប្រាក់កម្ចីពីគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅវគ្កទី១ចំនួន៤លានរៀល ដើម្បីបន្ថែមទុនលើការទិញម៉ូតូចំនួន មួយគ្រឿង សម្រាប់ដំណើរការដឹកជញ្ជូនបន្លែបង្ការ ទៅកន្លែង លក់ដូរ។ បន្ទាប់មក លោកស្រីក៏បានស្នើសុំកម្ចីវគ្គទី២ ចំនួន២.៥០០ដុល្លារអាមេរិក ក្នុងការទិញសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន។ ហើយលោកស្រីបានបន្តកម្ចីពីគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅវគ្គទី៣ លោកស្រីស្នើសុំកម្ចីចំនួន៦.០០០ដុល្លារ អាមេរិក ក្នុងការបង្កើតទុនបង្វិល សងថ្លៃទិញម៉ូតូមួយគ្រឿង និងសាងសង់ផ្ទះឲ្យកូន។
គោលដៅអនាគតរបស់លោកស្រី គឺចង់បង្កើតកន្លែងចិញ្ចឹមមាន់ និងពង្រីកដីកសិកម្មឲ្យបានធំជាងមុន ហើយលោកស្រី និង ក្រុមគ្រួសារ ពិតជាមានគោលបំណងបន្តកម្ចីជាមួយគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី លើកក្រោយទៀត។
លោកស្រី ថៃ ឡឹក
លោកស្រី ថៃ ឡឹក រស់នៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ក្នុងគ្រួសារលោកស្រីថៃ ឡឹក មានសមាជិកទាំងអស់៤នាក់។ លោកស្រីមានមុខរបរ ធ្វើចំការ ដាំដំណាំឈូក (យកក្រអៅឈូក ផ្លែ និងធ្វើគ្រលីងឈូកលក់)។
លោកស្រីថៃឡឹក មានតម្រូវការពង្រីកអាជីវកម្មរបស់គាត់ ដោយស្នើសុំប្រាក់កម្ចីពីគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចំនួនពីរវគ្គ ដោយនៅវគ្គទី១ លោកស្រីបានស្នើសុំកម្ចីចំនួន ១០.០០០ដុល្លារអាមេរិក ដើម្បីរៀបចំសាងសង់គេហដ្ឋាន សម្រាប់ការ រស់នៅបច្ចុប្បន្នរបស់គាត់ឲ្យបានស្អាត និងធំទូលាយជាងមុន។ នៅវគ្គទីពីរ លោកស្រីបានដាក់ពាក្យស្នើសុំប្រាក់កម្ចី បន្ថែមចំនួន ១០.០០០ដុល្លារ អាមេរិក ទៀត ដើម្បីផ្គត់ផ្គង់ការសិក្សារបស់កូនៗ។
នៅពេលអនាគត លោកស្រីថៃឡឹក មានគោលបំណងពង្រីកអាជីវកម្មរបស់គាត់ឲ្យកាន់តែធំជាងមុន ហើយលោកស្រីក៏មានគម្រោងចង់ខ្ចីបន្ថែមទៀតពីគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ ។
លោកឈុំ មឿន
លោក ឈុំ មឿន រស់នៅ ផ្ទះលេខ២៧១ស្ទួន ភូមិ០២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោកឈុំ មឿន មានសមាជិកគ្រួសារសរុបចំនួន៤នាក់។ លោកឈុំ មឿនប្រកបរបរជួសជុលរថយន្ត និងលក់គ្រឿងបន្លាស់គ្រប់ ប្រភេទ ដោយសារមានតម្រូវការពង្រីកអាជីវកម្មបច្ចុប្បន្នឲ្យបានប្រសើរឡើង លោកបានដាក់ពាក្យស្នើសុំប្រាក់កម្ចីពី គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចំនួន២វគ្គ ដោយវគ្គទី១ លោកស្នើសំចំនួន២៧.០០០ដុល្លារអាមេរិក ដើម្បីទិញផ្ទះនៅភូមិសំរោង ដើម្បីបង្កើតទីតាំងអាជីវកម្មរបស់លោក។ ហើយក្រោយពីដំណើរការមួយរយៈ លោកក៏បានស្នើសុំកម្ចីវគ្គទី២ ចំនួន១០.០០០ដុល្លារ គោលបំណងជួសជុលហ្គារ៉ាស់របស់គាត់បន្ថែម។
ដើម្បីពង្រីកហ្គារ៉ាសឲ្យបានធំជាងនេះ ហើយលោកនឹងមានគម្រោងខ្ចីបន្តពីគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ ដើម្បីពង្រីកអាជីវកម្មរបស់លោកនៅពេលអនាគត។
លោកស្រី អ៊ុក គន្ធា
លោកស្រី អ៊ុក គន្ធា រស់នៅភូមិដូង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
លោកស្រី អ៊ុក គន្ធា ប្រកបមុខរបរលក់ប្រហិត និងភេសជ្ជៈ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់។ លោកស្រី គន្ធា ជាមនុស្សឧស្សាហ៍ព្យាយាម និងតែងតែគិតគូរចំណូលចំណាយបានយ៉ាងល្អសម្រាប់គ្រួសារ ធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់លោកស្រីបានប្រសើរឡើងជាលំដាប់លោកស្រីក៏បានសម្រេចចិត្តស្នើសុំឥណទានពី គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងទឹកប្រាក់ចំនួន ២.០០០ដុល្លារ ដើម្បីបន្ថែមដើមទុនលើមុខរបរ និងកែលម្អគេហដ្ឋានខ្លះៗ ក្នុងរយៈពេល២៤ខែ។ លោកស្រី គន្ធាបានប្រើប្រាស់កម្ចីនេះយ៉ាងមានប្រសិទ្ធភាព ដោយសារគាត់ និងស្វាមីមានការខិតខំប្រឹងប្រែងក្នុងការងារ និងចេះរៀបចំចំណូលចំណាយក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ដោយផ្អែកលើផែនការអាជីវកម្មច្បាស់លាស់។ នៅពេលអនាគត លោកស្រី គន្ធាមានគម្រោងខ្ចីពីគ្រឹះស្ថានសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បន្តទៀត ដើម្បីប្រើប្រាស់លើការពង្រីកមុខរបរ និងចំណាយផ្សេងៗក្នុងគ្រួសារបន្ថែមទៀត។
លោកស្រី ត្រាន ស៊ីណាត
លោកស្រី ត្រាន រស់នៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ
លោកស្រី ត្រាន ស៊ីណាត ប្រកបរបរលក់ ចាប់ហួយ និងភេសជ្ជៈ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់។ លោកស្រី ស៊ីណាត ជាមនុស្សឧស្សាហ៍ព្យាយាម និងតែងតែគិតគូរបង្កើតចំណូលសម្រាប់គ្រួសារបន្ថែម ដើម្បីធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់លោកស្រីបានប្រសើរឡើង។ លោកស្រីក៏បានសម្រេចចិត្តស្នើសុំឥណទានពី សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី វគ្គទី១ ក្នុងទឹកប្រាក់ចំនួន១៦.០០០.០០០រៀល រយៈពេល៣៦ខែ និងវគ្គទី២ចំនួន ២០.០០០.០០០រៀល ក្នុងរយៈពេល៤៨ខែ ដើម្បីបន្ថែមដើមទុនពង្រីកមុខរបរឱ្យកាន់តែប្រសើរជាងមុន។ លោកស្រី ស៊ីណាត បានប្រើប្រាស់ប្រាក់កម្ចីនេះយ៉ាងមានប្រសិទ្ធភាព និងមានការបង់សងទៀងទាត់ពេលវេលាជារៀងរាល់ខែ ដោយសារការខិតខំប្រឹងប្រែងក្នុងការងារ និងគិតគូរពីអនាគតគ្រួសារទៅមុខបន្តទៀត។ នៅពេលអនាគត លោកស្រី និងស្វាមី មានគម្រោងខ្ចីពីគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បន្តទៀត ដើម្បីយកទៅពង្រីកតូបចាប់ហួយ និងទិញអីវ៉ាន់ចូលក្នុងស្តុកបន្ថែមទៀត។
លោកស្រី ឈឹម សរ
លោកស្រី ឈឹម សរ រស់នៅភូមិក្រាំងស្ពឺ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
លោកស្រី ឈឹម សរ ប្រកបរបរលក់គ្រឿងអេឡិចត្រូនិច ចាប់ហួយ និងភេសជ្ជៈ ដើម្បីបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើងថែមទៀត។ លោកស្រី ឈឹម សរ ជាមនុស្សឧស្សាហ៍ព្យាយាម និងតែងតែគិតគូរបង្កើនចំណូលសម្រាប់គ្រួសារបន្ថែម ដើម្បីធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់លោកស្រីបានប្រសើរឡើង។ លោកស្រីក៏បានសម្រេចចិត្តស្នើសុំឥណទានពីគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក្នុងទឹកប្រាក់ចំនួន១៦.០០០.០០០រៀល ក្នុងរយៈពេល៣៦ខែ ដើម្បីបន្ថែមដើមទុនពង្រីកមុខរបរលក់គ្រឿងអេឡិចត្រូនិចរបស់គាត់ ឱ្យកាន់តែរីកចម្រើន និងល្អប្រសើរជាងមុន។ លោកស្រីឈឹម សរ បានប្រើប្រាស់ប្រាក់កម្ចីនេះយ៉ាងមានប្រសិទ្ធភាព ដោយសារគាត់ និងស្វាមីមានការខិតខំប្រឹងប្រែងក្នុងការងារ និងចេះរៀបចំចំណូលចំណាយក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ដោយផ្អែកលើផែនការអាជីវកម្មច្បាស់លាស់។ នៅពេលអនាគត លោកស្រី និងស្វាមីមានគោលបំណងពង្រីកអាជីវកម្មឱ្យកាន់តែធំជាងមុន ហើយលោកស្រីមានគម្រោងខ្ចីគ្រឹះស្ថាន សិរីឧត្តមមីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បន្តទៀត ដើម្បីយកទៅទិញរ៉ឺម៉កដឹកអីវ៉ាន់ ដែលផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងបម្រើសេវាកម្មដល់អតិថិជនរបស់ពួកគាត់។
លោកស្រី សុខ គីមអេង
លោកស្រី សុខ គីមអេង រស់នៅភូមិច្រកប្ញស្សី ឃុំធម្មតាអរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
លោកស្រី សុខ គីមអេង ប្រកបរបរលក់ ចាប់ហួយ និងបន្លែត្រីសាច់នៅផ្ទះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គាត់។ លោកស្រី គីមអេង ជាមនុស្សឧស្សាហ៍ព្យាយាម និងតែងតែគិតគូរគ្រប់គ្រងចំណូលចំណាយសម្រាប់គ្រួសារបានយ៉ាងល្អ ដើម្បីធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់លោកស្រីបានប្រសើរឡើង។ លោកស្រីក៏បានសម្រេចចិត្តស្នើសុំឥណទានពី គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី វគ្គទី១ក្នុងទឹកប្រាក់ចំនួន១៦.០០០.០០០រៀល ក្នុងរយៈពេល៣៦ខែ ដើម្បីធ្វើរបងព័ទ្ធជុំវិញគេហដ្ឋានរបស់គាត់។ លោកស្រី គីមអេងបានប្រើប្រាស់កម្ចីនេះយ៉ាងមានប្រសិទ្ធភាព ដោយសារគាត់ និងស្វាមីមានការខិតខំប្រឹងប្រែងក្នុងការងារ និងចេះរៀបចំចំណូលក្នុងគ្រួសារបានយ៉ាងល្អប្រសើរ ដោយផ្អែកលើផែនការអាជីវកម្មច្បាស់លាស់។ នៅពេលអនាគត លោកស្រី និងស្វាមីមានគោលបំណងពង្រីកនូវមុខរបររបស់ពួកគាត់បន្ថែមទៀត ហើយគាត់នឹងមានគម្រោងខ្ចីពីគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បន្តទៀត ដើម្បីយកទៅពង្រីកអាជីវកម្មរបស់លោកស្រីនាពេលអនាគត។