ការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិតាម

នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតមុខងារគ្រប់គ្រងហានិភ័យ និងប្រតិបត្តិ តាមឡើង ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យការប្រតិបត្តិតាម និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាពខ្ពស់ ស្របតាមទំហំនិងភាពស្មុគស្មាញ នៃ ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។ នាយកដ្ឋានគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម ត្រូវបានបង្កើតឡើងជាមុខងារឯករាជ្យ និងជាខ្សែ បន្ទាត់ការពារទី២ (Second Line Defense) ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យលើប្រតិបត្តិការអាជីវកម្ម របស់ គ្រឹះស្ថាន និងរាយការណ៍ជូនប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម និងសមាជិកប្រចាំខែ រៀងរាល់ត្រីមាស នីមួយៗ។

ការទទួលខុសត្រូវរបស់គណៈកម្មការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិតាម​

-បង្កើតប្រព័ន្ធត្រួតពិនិត្យ ឬកម្មវិធីត្រួតពិនិត្យមួយដែលសមស្របដើម្បីធានា ពីប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យ និងការប្រតិបត្តិ តាមក្នុងដំណើរការ អាជីវកម្មរបស់គ្រឹះស្ថាន។

-បង្កើតគោលនយោបាយ និងត្រួតពិនិត្យហានិភ័យឥណទាន ហានិភ័យសាច់ប្រាក់ ហានិភ័យប្រតិបត្តិការ ហានិភ័យទីផ្សារ ហានិភ័យកេរ្តិ៍ឈ្មោះ​ ហានិភ័យយុទ្ធសាស្រ្ត ហានិភ័យអត្រាការប្រាក់ ហានិភ័យប្រតិបត្តិតាម និងហានិភ័យសាច់ប្រាក់ងាយស្រួល​ជាដើម។ល។​

-ធានាថា គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានអនុវត្តពេញលេញ តាមលក្ខខណ្ឌតម្រូវដោយច្បាប់ បទបញ្ញត្តិ ដែលចេញ ដោយនិយ័តករពាក់ព័ន្ធទាំងអស់។

-ពិនិត្យឡើងវិញលើគោលនយោបាយ ប្រព័ន្ធការងារដ៏មានប្រសិទ្ធភាព រួមទាំងការអនុវត្ត។

-ត្រួតពិនិត្យលើរបាយការណ៍ ការផ្តល់អនុសាសន៍កែតម្រូវ និងសកម្មភាពទប់ស្កាត់ ឬកាត់បន្ថយហានិភ័យ ដើម្បីធានាឲ្យបាន នូវសុវត្ថិភាពប្រតិបត្តិការរបស់គ្រឹះស្ថាន។

ការប្រតិបត្តិតាម

នាយកដ្ឋានគ្រប់គ្រងហានិភ័យ​ និងប្រតិបត្តិតាម មានទំនួលខុសត្រូវជាចំបង ក្នុងការត្រួតពិនិត្យកិច្ចការប្រតិបត្តិតាមរបស់ គ្រឹះស្ថាន  សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដោយរួមបញ្ចូលទាំងការ ប្រតិបត្តិតាមខាងក្នុង និងខាងក្រៅ។ មុខងារប្រតិបត្តិតាម​ក៏ត្រូវធានាដែរថា គ្រឹះស្ថានបានអនុលោមបានយ៉ាងពេញលេញតាមច្បាប់ ប្រកាស សរាចរណ៍ណែនាំ និងច្បាប់ស្តីពីការ ប្រឆាំងការ សម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ គ្រឹះស្ថាន   សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានបង្កើតគោលនយោបាយ មួយចំនួន ដើម្បីធានា សុវត្ថិភាពប្រតិបត្តិការរបស់ខ្លួនមានដូចជា៖ គោលនយោបាយ និងនីតិវិធីប្រឆាំងការ សម្អាតប្រាក់ និង ហិរញ្ញប្បទានភេរវកម្ម គោលនយោបាយ និងនីតិវិធីវីស្សលប្លូវីង គោលនយោបាយទំនាស់ផលប្រយោជន៍ និងនីតិវិធី ត្រួតពិនិត្យ ឈ្មោះ អតិថិជនដែលមានក្នុងបញ្ជីខ្មៅ។ ទន្ទឹមនិងនេះការបណ្តុះបណ្តាល និយោជិតស្តីពីការប្រឆាំងការសម្អាតប្រាក់ និង ហិរញ្ញប្បទាន ភេរវកម្ម ក៏ជាផ្នែកមួយនៃមុខងារ ប្រតិបត្តិតាមផងដែរ ដែលត្រូវយកចិត្តទុកដាក់ និងផ្តល់វគ្គបណ្តុះបណ្តាល ដល់និយោជិតថ្មី និងចាស់ឲ្យបានយល់ដឹងច្បាស់ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។