សារពីប្រធានក្រុមប្រឹក្សាភិបាល

 កំណើនសេដ្ឋកិច្ចពិភពលោកបានបន្តកើនឡើង ប៉ុន្តែក្នុងល្បឿនយឺតជាងឆ្នាំមុន ដោយសារការអូសបន្លាយនៃសង្គ្រាម   រុស្សី​ និង អ៊ុយក្រែន​​ ការ​រឹត​ប​ន្ដឹង​​ន​យោបាយ​រូបិយ​វ​ត្តុនៅប្រទេស​អ​ភិវ​ឌ្ឍន៍ច​ម្បង​ៗ​។ តាមការព្យាករណ៍របស់មូលនិធិរូបិយវ​ត្ថុអន្តរជាតិ​ កំណើនសេដ្ឋកិច្ច ពិភពលោកនៅឆ្នាំ២០២៣​ សម្រេចបានក្នុងអត្រា ៣%  ធៀបនឹង ៣,៥% នៅឆ្នាំមុន។

ចំពោះសេដ្ឋកិច្ចក​ម្ពុជា កំណើន​ផ​លិត​ផ​ល​ក្នុង​ស្រុក​ស​រុប​ (​G​​D​P​​)មាន​កំណើន​៥,៥%​​​ ដែល​គាំទ្រ​​ដោយ​វិស័យ ទេស​ច​រ​ណ៍ ​​ក​សិក​ម្ម និងការ​នាំចេញ ផ​លិត​ផ​ល​ក​ម្មន្តសាល មិន​មែន​កាត់ដេ​រ  (បរិក្ខារ​អេឡិច​ត្រូនិច)  ខ​ណៈដែល​​​ការ​នាំចេញ​វិស័យ​កាត់ដេរ ក​សិក​ម្ម សំណ​ង់ និង អ​ច​ល​ន​ទ្រព្យមាន​កំណើន​ទាប។   កំណើន​នេះមាន​ការ​កើន​​ឡើង​ខ្ពស់​​ជាង​​ឆ្នាំ២​០​២​២​ ប​ន្តិច​​ (​៥,៣%)​   ហើយការសម្រេចបាននូវកំណើននេះ ដោយសារមានការគាំទ្រនៃស្ថេរភាពនយោបាយ ​​ដែលដឹកនាំ​​ដោយរាជ​​រដ្ឋាភិបាលអាណត្តិថ្មី  ដែលមាន​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីជាប្រមុខ។

ដោយឡែកគ្រឹះស្ថានធនាគារ  និងហិរញ្ញវត្ថុបាន​បន្តការអភិវឌ្ឍន៍ជាលំដាប់  ដែលធានាបាននូវចីរភាពហិរ​ញ្ញប្បទាន  និង​សេវា ហិរ​ញ្ញ​វ​ត្ថុចាំបាច់នានា​​ក្នុង​ការ​រួម​ចំណែក​គាំទ្រ​ស​ក​ម្មភាព​សេដ្ឋកិច្ច ប៉ុន្តែការ​ងើប​ឡើង​ទ​ន់ខ្សោយ​នៃវិស័យ​មួយ​ចំនួន​ប​ណ្តាល​ឲ្យកំណើន​ឥណទាន ថ​យចុះ​ គួប​ផ្សំនឹង​ការ​ប​ញ្ចប់ការ​រៀប​ចំឥ​ណ​ទាន​ឡើង​វិញក្នុង​អំឡុង​​វិប​ត្តិកូវីដ​-​​​​១​៩​ ផ​ង​នោះ​ បានបណ្តាលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមាន អនុបាតឥណទានមិនដំណើរការកើនឡើងផងដែរ។

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នៅតែបានបន្តចូលរួមលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិបានយ៉ាងប្រសើរប្រក​ប​  ដោយ​ចីរ​ភាព ហើយ​ប​ញ្ចៀស​បាន​ហានិភ័យ​ឥ​ណ​ទាន​ផ​ង​ដែរ ដោយ​គ្រឹះស្ថាន​អ​នុវ​ត្តតាម​គោល​ន​យោបាយ​ឥ​ណ​ទាន​ ប្រក​ប​ដោយ​ប្រសិទ្ធភាព​។ ជាង​នេះទៅទៀត គ្រឹះស្ថាន​តែង​តែចូល​រួម​ព​ង្រឹង​អ​ភិបាល​កិច្ចល្អ  និងគ្រប់គ្រង​​ហានិភ័យ​នានាព្រមទាំងពង្រឹងគុណភាពឥណទាន  និងរចនា សម្ព័ន្ធការងារផ្ទៃក្នុងបានយ៉ាងមធ្យ័តថែមទៀត។​

ទ​ន្ទឹម​នឹង​នេះ នៅថ្ងៃទី០​១ ខែវិច្ឆិកា ឆ្នាំ២​០​២​៣ គ្រឹះស្ថាន​បាន​ផ្លាស់ប្តូរ​មុខ​មាត់ថ្មី ដោយ​ការ​ផ្លាស់ប្តូរ​រូប​​​ស​ញ្ញាថ្មី​ ដែល​បាន​ប​ង្ហាញ​ពីការ​ អ​ភិវ​ឌ្ឍរ​ប​ស់គ្រឹះស្ថាន​ជាប​ន្តប​ន្ទាប់​ ​ស្រប​តាម​​ទ​ស្សនៈវិស័យ បេស​ក​ក​ម្ម យុទ្ធសាស្រ្ត ដើរ​​ទាន់​ស​ម័យ​​កាល និង​ប​ទ​ដ្ឋាន​ជា​ស​ក​ល​។ ហើយ​ ជាង​នេះទៅទៀតគ្រឹះស្ថាន​បាន​ផ្លាស់ប្តូ​រ​ផ្លាក​យីហោថ្មីនៅគ្រប់ការិយាល័យ​​សាខារ​ប​ស់គ្រឹះស្ថាន​​ទាំង​អ​ស់ផ​ង​ដែរ​​​ ដើម្បីព​ង្រឹង​កិត្យានុភាព​គ្រឹះស្ថាន ឲ្យកាន់តែទូលំទូលាយ​និង​មាន​ការ​ទ​ទួល​ស្គាល់ជា​សាធារ​ណៈ។

ចំពោះល​ទ្ធផ​​ល​រ​ប​ស់គ្រឹះស្ថាន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ គ្រឹះស្ថាន សិរីឧ​​​ត្តម មីក្រូហិរញ្ញវត្ថុ ភីអិល​ស៊ី មាន​សំពៀត​  ឥ​ណ​ទាន​ស​រុប​ស្មើនឹង​៦​.៨៩៨.៨៨០ដុល្លារអាមេរិក ជាមួយអតិថិជនសរុបចំនួន ១.១២៣នាក់ នៅពេលដែលអត្រាឥណទានមិនដំណើរការ មានត្រឹមតែ  ០,៣៥%  តែប៉ុណ្ណោះ បានសរបញ្ជាក់ពីភាពច្បាស់លាស់  ក្នុងការគ្រប់គ្រងឥណទាន  និងការចូលរួម​យ៉ាងស​កម្មរបស់បុគ្គលិក គ្រប់ផ្នែ​ក​ដើម្បីទទួល​បានស​​​​​មិទ្ធផ​លល្អប្រសើរ។

ឆ្លៀតក្នុងឱកាសនេះ តាងនាមឲ្យក្រុមប្រឹក្សាភិបាល យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំបុគ្គលិក​ ​និងអតិថិជនដែលបានផ្តល់ការគាំទ្រដល់ការប្រតិបត្តិការរបស់យើងតាំងពីដើមរៀងមក និងបន្តគាំទ្រគ្រឹះស្ថានយើងខ្ញុំ រហូតតទៅ។  ជាពិសេសទៅទៀតនោះ  យើងខ្ញុំសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ធនាគារជាតិនៃកម្ពុជា និយ័តករ និងអាជ្ញាធរ ពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ការគាំទ្រដល់គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដើម្បីកសាងភាពរីកចម្រើនរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព និងមាន​ប​ទ​ដ្ឋាន​ខ្ពស់ក្នុង​វិស័យ​ហិរ​ញ្ញវ​ត្ថុ ដើម្បីឆ្លើយ​ត​ប​នឹងតម្រូវការទីផ្សារ ដ៏ស​ម្បូ​រ​បែប​នាពេល​ប​ច្ចុប្បន្ន  ជាពិសេសគឺការជួយ​លើក​ស្ទួយ​ជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រជាព​ល​រ​ដ្ឋឲ្យកាន់តែប្រសើរ​ឡើង​  និងចូលរួម​អ​ភិវ​ឌ្ឍសង្គម ជាតិបាន​ថែម​ទៀត​។

        យើង​ខ្ញុំ​សូម​បួង​សួង​ទេវ​តាឆ្នាំថ្មី និង​វ​ត្ថុស​ក្តិសិទ្ធិក្នុង​លោក សូម​ប្រសិទ្ធព​រ​ជ័យ​​ដល់ភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ បុគ្គលិក​ អាជ្ញាធរពាក់ព័ន្ធ​ ​និងអតិថិជនទាំងអស់សូមឲ្យមានសិរីមង្គល វិបុលសុខមហាប្រសើរ ចម្រើនរុងរឿងជានិរន្តរ៍តទៅ។

លោកឧកញ៉ា អ៊ុល ចំណាន