គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ជាស្ថាប័នដែលមានទំនុកចិត្តបំផុតពី អតិថិជន និងនាំមុខក្នុងវិស័យហិរញ្ញវត្ថុនៅ
កម្ពុជា តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុដ៏មានស្ថេរភាព។ លោកឧកញ៉ា អ៊ុល ចំណាន ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងលោកជំទាវ ពេញចិត្ត និងគាំទ្រចំពោះការរួមចំណែកជាថវិកា២ម៉ឺនដុល្លារ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រតិបត្តិការទប់ស្កាត់ការចម្លងនៃវីរុសកូវីដ១៩។
លោកបានថ្លែងថា៖ «គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី តែងមានទំនួលខុសត្រូវខ្ពស់ ចំពោះការចូលរួមចំណែកផ្សេងៗ ក្នុងការជួយដល់សង្គម។ ហើយលោកបន្តទៀតថា យើងរំពឹងថាការចូលរួមវិភាគទាននេះ ផ្តល់ផលវិជ្ជមានចំពោះស្ថានការណ៍ បច្ចុប្បន្ន»។
លោកឧកញ៉ាក៏បានសំណូមពរប្រជាពលរដ្ឋកម្ពុជា និងក្រសួងពាក់ព័ន្ធទាំងអស់ សូមជួយលើកទឹកចិត្តគ្នាទៅវិញទៅមក និងត្រូវ មានជំនឿចិត្តលើវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាល ហើយយើងត្រូវចូលរួមទាំងអស់គ្នាដើម្បីជួយកាត់បន្ថយ ការរីកដុះដាលវីរុសកូវីដ១៩ ក៏ដូចជាការថែទាំសុខភាពផ្ទាល់ខ្លួនរបស់លោកអ្នកក្នុងការទប់ស្កាត់ការចម្លងវីរុសកូវីដ១៩នេះ ដែល ក្រសួង ស្ថាប័នមានសមត្ថកិច្ចបានណែនាំយ៉ាងខ្ជាប់ខ្ជួន «ការពារប្រសើរជាងព្យាបាល»។