គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បើកដំណើរការសាខាបន្ថែម ដើម្បីប្រតិបត្តិការ​ហិរញ្ញវត្ថុ ឲ្យកាន់តែ ទូលាយជាងមុន


នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបើកសម្ពោធអគារការិយាល័យរបស់ខ្លួននៅ

សាខាក្រុងតាខ្មៅ និងសាខាខណ្ឌសែនសុខ ។ ការពង្រីកប្រតិបត្តិការសាខាថ្មីនេះឡើង ដើម្បីទាក់ទាញអតិថិជនរបស់ខ្លួន ក្នុងការ ប្រើប្រាស់សេវាប្រាក់កម្ចីឲ្យកាន់តែប្រសើរឡើង ដើម្បីឈានជើងចូលទៅកាន់ទីផ្សារហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន។ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានយកចិត្តទុកដាក់ក្នុងការជម្រុញផលិតផល និងសេវាកម្មរបស់ខ្លួនឲ្យស្របទៅតាមតម្រូវការរបស់ អតិថិជន ដើម្បីអោយក្លាយជាគ្រឹះស្ថាន​ហិរញ្ញវត្ថុឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ទំនុកចិត្តសម្រាប់អតិថិជនរបស់ខ្លួន ។

ដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ឲ្យកាន់តែប្រសើរឡើង ដោយការពង្រឹងសហគ្រិនភាពលើគ្រប់វិស័យ។ អតិថិជន អាចមានលទ្ធភាពក្នុងការប្រើប្រាស់ទុនកម្ចីវិនិយោគលើ វិស័យឧស្សាហកម្ម ​ពាណិជ្ជកម្ម ​កសិកម្ម និងតម្រូវការប្រើប្រាស់ផ្សេងៗ ទៀតទៅតាមតម្រូវការរបស់ពួកគាត់ ទើបគ្រឹះស្ថានផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុយ៉ាងល្អប្រសើរសម្រាប់អតិថិជនទាំងអស់ ដោយ ការផ្តល់សេវាប្រាក់កម្ចី ដែលមានលក្ខណៈពិសេសជាច្រើន ដូចជាទំហំកម្ចីទៅតាមតម្រូវការ រយៈពេលកម្ចីរហូតដល់៥ឆ្នាំ ហើយ មានអត្រាការប្រាក់ទាបសមរម្យ​​ និងមានលក្ខខណ្ឌល្អៗជាច្រើន​​។

Leave a Reply

Your email address will not be published. Required fields are marked *