ឧកញ៉ា អ៊ុល ចំណាន ប្រធានក្រុមប្រឹក្សា នៃគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និង លោកជំទាវ ម៉ៅ ថាវី ឧបត្ថម្ភថវិកា ២ម៉ឺន
ដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួប ទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និង អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ
២០២២នេះ។
ឧកញ៉ា អ៊ុល ចំណាន ប្រធានក្រុមប្រឹក្សា នៃគ្រឹះស្ថានសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងលោកជំទាវ ម៉ៅ ថាវី កន្លងមកតែងតែចូល
រួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំទៅដល់កាកបាទក្រហមកម្ពុជា សម្រាប់ទិវា ៨ឧសភា។ លើសពីនោះក៏តែងតែបានចូលរួមឧបត្ថម្ភថវិកា
រាជរដ្ឋាភិបាល ព្រមទាំង បានចូលរួមជួយ ឧបត្ថម្ភ ដល់កម្មវិធីសប្បុរសជាច្រើនទៀត។ ជួយដល់យុទ្ធនាការផ្សេងៗ របស់ប្រមុខ សូម
ជម្រាបជួនថា សម្រាប់ សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លា ចូលរួមបរិច្ចាគ ថវិកាជូនកាកបាទក្រហមក្រហមកម្ពុជា ក្នុង
ឱកាសខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ដើម្បីសមាគមជាតិមានធនធាន បន្ត
ផ្តល់សេវាកម្មមនុស្សធម៌ ដោះស្រាយបញ្ហាប្រឈម នានា បន្តពង្រឹងភាពធន់សហគមន៍ និងជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋរង
គ្រោះ និង ងាយរងគ្រោះបំផុត តាមគោលការណ៍គ្រឹះ របស់ចលនាអន្តរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហម សូមអញ្ជើញទៅទី
ស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ឬសូមវេរទៅចូលគណនីធនាគាររបស់កាកបាទក្រហមកម្ពុជា នៅធនាគារពាណិជ្ជកម្មក្រៅ
ប្រទេសនៃកម្ពុជា ដែលមានលេខគណនីដូចខាងក្រោម៖
- ប្រាក់រៀល៖ 100004348127
- ប្រាក់ដុល្លារអាមេរិក៖ 300001709996
ចំពោះព័ត៌មានលម្អិត សូមទំនាក់ទំនង៖
- លោកជំទាវ ពុំ ចន្ទីនី លេខទូរស័ព្ទ៖ ០១២ ៩២១ ១០៥
- លោកជំទាវ មែន នារីសោភ័គ លេខទូរស័ព្ទ៖ ០១២ ៨១០ ៨៥៤
- ឯកឧត្តម ឌួង អេលីត លេខទូរស័ព្ទ៖ ០១៧ ២៤៨ ៨៨៨