ព្រះចៅអធិការ គ្រូសូធ្យស្ដាំ ឆ្វេង អាចារ្យ
ដែលត្រូវបានគណៈសង្ឃពុទ្ធសាសនាកម្ពុជា សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់សម្រេចផ្តល់គោរម្យងារ “មហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍”ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ អាត្មាភាពសូមគោរពជូនពរលោកឧកញ៉ា និងលោកជំទាវ សូមទទួលបានជោគជ័យដ៏ត្រចះត្រចង់ក្នុងភារកិច្ចថ្មីនេះ ដើម្បីបន្តចូលរួមកសាង និងថែរក្សាការពារព្រះពុទ្ធសាសនាឱ្យបានគង់វង្ស និងរីកចម្រើនសំបូររុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ។ជាថ្មីម្តងទៀត អាត្មាភាពសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុសក្តិសិទ្ធិទាំងឡាយលើលោក ទេវតាឆ្នាំថ្មី សូមយាងតាមប្រោះព្រំ ប្រសិទ្ធពរជ័យជូនលោកឧកញ៉ានិងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីគោរពស្នេហា បានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ វត្តកំពង់សាលា ថ្ងៃអង្គារ ៦រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១!