តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឧកញ៉ា អ៊ុល ចំណាន ប្រធានក្រុមប្រឹក្សាភិបាលគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
និងលោកជំទាវ ម៉ៅ ថារី បានជួយឧបត្ថម្ភថវិកាចំនួន ២០,០០០ (ម្ភៃពាន់) ដុល្លារអាមរិក ជូនដល់រាជរដ្ឋាភិបាល ជាកិច្ចគាំទ្រដល់ដំណើរការនៃសកម្មភាពបោសសម្អាតមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសដើម្បីជួយរំដោះអោយបាននូវការគំរាមកំហែងមកលើ សេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលស្ថិតក្នុងភូមិសាស្រ្តតំបន់អាងត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ការចូលរួមបរិច្ចាគថវិកានេះ បានធ្វើឡើងបន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពាវនាវ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ដល់វិស័យឯកជននានា ដែលមានបំណងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីបោសសម្អាតមីននៅកម្ពុជា។