នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០១៩ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំកម្មវិធីសូត្រមន្ត ចម្រើនសិរីសួស្តី សម្រាប់សាខាខេត្តកំពង់ស្ពឺ ហើយថ្នាក់ដឹក នាំ
នៅការិយាល័យកណ្តាលទាំងអស់បានចូលរួមជាភ្ញៀវកិត្តិយស ដែលកម្មវិធីនេះប្រព្រឹត្តឡើងនៅ សាខាខេត្តកំពង់ស្ពឺផ្ទាល់។
នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីសំណាក់ក្រុមប្រឹក្សាភិបាលរបស់គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងភ្ញៀវកិត្តិយសមួយចំនួនដែលបានចូលរួមអបអរសាទរ ក្នុងការបើកដំណើរការសាខាថ្មីនេះផងដែរ។
អតិថិជនទាំងអស់ អាចទទួលបានសេវាប្រាក់កម្ចីដែលមានភាពងាយស្រួល ការប្រាក់សមរម្យ ជម្រើសដ៏សម្បូរបែបបំពេញគ្រប់ តម្រូវការ និងលក្ខខណ្ឌពិសេសៗជាច្រើន ដែលផ្តល់ជម្រើសដ៏ងាយស្រួលដល់អតិថិជនសក្តានុពលរបស់គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។