សេវាប្រាក់កម្ចីខ្នាតតូច គឺជាប្រភេទប្រាក់កម្ចីជាឯកត្តបុគ្គល ដែលតម្រូវឲ្យមានការដាក់បញ្ចាំនូវអចលនទ្រព្យធានា។ ក្នុងនោះទំហំឥណទានធំជាង៥០០ដុល្លារអាមេរិកឬ ២.០០០.០០០រៀល រហូតទៅដល់៥.០០០ដុល្លារអាមេរិកឬ ២០.០០០.០០០រៀល។
លក្ខណៈនៃឥណទាន
- រូបិយវត្ថុៈ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀលខ្មែរ
- ទំហំកម្ចីៈ មានទំហំរហូតដល់ ៥.០០០ដុល្លារអាមេរិក ឬ ២០.០០០.០០០រៀល
- រយៈពេលៈ រហូតដល់ ៣៦ខែ
- អត្រាការប្រាក់ៈ តាមការចរចារ
គោលបំណងនៃប្រាក់កម្ចី
- បង្កើត និងពង្រីកមុខរបរលក់ដូរ កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម សិប្បកម្ម
- ទិញគេហដ្ឋាន និងដីសម្រាប់សង់លំនៅដ្ឋាន និងសម្រាប់ប្រកបអាជីវកម្ម
- កែលម្អគេហដ្ឋាន
- រៀបអាពាហ៍ពិពាហ៍
- ទិញម៉ូតូ និងរថយន្ត
- ទិញសម្ភារៈប្រើប្រាស់
- បង់ថ្លៃសិក្សា និង គោលបំណងស្របច្បាប់ដទៃផ្សេងៗទៀត។