គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបើកដំណើរការសាខាថ្មី ដើម្បីជម្រុញកំណើននៃតម្រូវការហិរញ្ញវត្ថុនាពេលបច្ចុប្បន្ន

នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី សាខា ស្រុកកៀនស្វាយបានបើកដំណើរការ

ការិយាល័យរបស់ខ្លួននៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដើម្បីផ្តល់ជូនដល់អតិថិជនសក្តានុពលនូវសេវាឥណទានប្រកបដោយ លក្ខខណ្ឌល្អប្រសើរ និងអត្ថប្រយោជន៍​ជាច្រើន សម្រាប់​អតិថិជនរបស់ខ្លួន។
គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំកម្មវិធីសូត្រមន្តលើករាសី ចម្រើនព្រះបរិត្ត ដែលពិធីនេះមានការអញ្ជើញ ចូលរួមពីភ្ញៀវកិត្តិយសសំខាន់ៗជាច្រើនដូចជា ប្រធានក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់បានចូលរួមផងដែរ។
ការបើកដំណើរការសាខាស្រុកកៀនស្វាយនេះសរបញ្ជាក់ថា គ្រឹះស្ថានរក្សាជំហរបានយ៉ាងល្អ ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដែល មានលក្ខណៈល្អប្រសើរសម្រាប់អតិថិជនរបស់ខ្លួនកន្លងមក ហើយបានបោះជំហានឆ្ពោះទៅមុខយ៉ាងប្រសើរ ដែលមានអាគារស្តង់ដារ ធំទូលាយ ដែលផ្តល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់សម្រាប់អតិថិជនទាំងអស់។

Leave a Reply to Anonymous Cancel reply

Your email address will not be published. Required fields are marked *