​គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចូលរួមជាថវិកាចំនួន១ម៉ឺនដុល្លារ អាមេរិក ជាមួយកាកបាទក្រហមកម្ពុជា

ក្នុងឱកាសដ៏វិសេសវិសាលនៃការ ចូលរួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបង្ហាញពីសកម្មភាពមនុស្សធម៌ ដែលមានដូចជាការជួយដល់

ប្រជាពលរដ្ឋដែលជួបការលំបាកដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ព្រមទាំងការងារមនុស្សធម៌ជាច្រើនផ្សេងៗទៀត លោកឧកញ៉ា អ៊ុល ចំណាន ប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និងលោកជំទាវ ម៉ៅ ថារី បានចូលរួមជាថវិកា ចំនួន១ម៉ឺនដុល្លារអាមេរិក នៅក្នុងកម្មវិធីអបអរសាទរខួបលើកទី១៥៧ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២០ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា»។

គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម ដើម្បីបង្កើតតម្លៃ គុណប្រយោជន៍សម្រាប់ស្ថាប័ន និងសង្គមផងដែរ ដូចជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើ វិធានការណ៍ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងការចូលរួមជាមួយកាកបាទក្រហមកម្ពុជា ប្រចាំឆ្នាំ សម្រាប់ការងារមនុស្សធម៌។

Leave a Reply to Anonymous Cancel reply

Your email address will not be published. Required fields are marked *