ប្រាក់កម្ចីខ្នាតតូចបំផុត

សេវាប្រាក់កម្ចីខ្នាតតូចបំផុត គឺជាប្រភេទប្រាក់កម្ចីជាឯកត្តបុគ្គល និងផ្តល់ប្រាក់កម្ចីទៅតាមលទ្ធភាពសងជាក់ស្តែង ដែលតំរូវឲ្យមានការដាក់បញ្ចាំនូវអចលនទ្រព្យធានា។ ក្នុងនោះទំហំឥណទានចាប់ពី១០០ដុល្លារអាមេរិក ទៅ ៥០០ ដុល្លារអាមេរិក និងរយៈពេលខ្ចីរហូតដល់ ១២ខែ។

លក្ខណៈនៃឥណទាន

– រូបិយវត្ថុៈ ប្រាក់ដុល្លារអាមេរិក ប្រាក់រៀលខ្មែរ

-ទំហំកម្ចីៈ មានទំហំរហូតដល់ ៥០០ដុល្លារអាមេរិក ឬ ២,០០០,០០០រៀល ។​

-រយៈពេលៈ រហូតដល់ ១២ខែ

-អត្រាការប្រាក់ៈ តាមការចរចារ

គោលបំណងឥណទាន

-ទិញសម្ភារៈប្រើប្រាស់

-បង្កើត និងពង្រីកមុខរបរលក់ដូរ កសិកម្ម ពាណិជ្ជកម្ម សេវាកម្ម សិប្បកម្ម

-ទិញគេហដ្ឋាន និងដីសម្រាប់សង់លំនៅដ្ឋាន និងសម្រាប់ប្រកបអាជីវកម្ម

-ទិញ និងកែលម្អគេហដ្ឋាន

-រៀបអាពាហ៍ពិពាហ៍

-ទិញម៉ូតូ និងរថយន្ត

-បង់ថ្លៃសិក្សា និង គោលបំណងស្របច្បាប់ដទៃផ្សេងៗទៀត។