អតិថិជនជោគជ័យ

លោក សេង វាសនា

នៅរាជធានីភ្នំពេញ

លោក សេង វាសនា រស់នៅក្នុងក្រុមទី៤ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ​។ លោកប្រកបរបរអាជីវកម្ម កាត់ដេរសម្លៀកបំពាក់​គ្រប់ប្រភេទ ​។

លោក សេង វាសនា បានទទួលប្រាក់កម្ចីពី​សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចំនួន១វគ្គ ​​​ក្នុង​ចំនួន សាច់ប្រាក់ ២៥​,០០០ ដុល្លារ ដើម្បីទិញដីសម្រាប់សាងសង់​លំនៅដ្ឋានក្នុងការប្រកប​របរអាជីវកម្ម​បច្ចុប្បន្ន ។ ដោយលោកមិនស្គាល់ស្ថាប័នមីក្រូហិរញ្ញវត្ថុច្រើន ធ្វើឲ្យគាត់មានភាពភ័យខ្លាច ក្នុងការ ប្រើប្រាស់ សេវាប្រាក់កម្ចីប៉ុន្តែដោយមានការពិគ្រោះយោបល់ជាមួយមន្រ្តីឥណទាន ដែលប្រកប ដោយវិជ្ជាជីវៈ របស់ សិរីឧត្តម មីក្រួហិរញ្ញវត្ថុ ភីអិលស៊ី លោកក៏ បាន​សម្រេចចិត្តទទួលយកប្រាក់​កម្ចីពីសិរីឧត្តម មីក្រូហិរញ្ញវត្ថុ  ភីអិលស៊ី ដែលមានអត្រា ការប្រាក់ សមរម្យ ដែលអាចឲ្យ​លោកមាន លទ្ធភាពទិញបានដីសម្រាប់ទុកសង់ លំនៅដ្ឋាន និងបានប្រើប្រាស់កម្ចីមួយផ្នែកសម្រាប់បម្រើ សកម្មភាពអាជីវកម្ម ដែល​អាចកែប្រែជីវភាពរស់នៅរបស់ក្រុមគ្រួសារ​លោក​ឲ្យបានល្អប្រសើរ នាពេល អនាគត ។

នៅពេលអនាគត លោកសេង វាសនា មានបំណងពង្រីកអាជីវកម្មកាត់ដេររបស់គាត់ ​និងសាងសង់គេហដ្ឋាន​សម្រាប់ទុកឲ្យកូនចៅ ហើយលោកក៏​មានគម្រោង​ចង់​ខ្ចីបន្ថែមទៀត ពីសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ ។


លោក ​សែ សារុំ

នៅរាជធានីភ្នំពេញ

លោក សែ សារុំ រស់នៅក្នុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ​ ។ លោក​បាន ដំណើរការអាជីវកម្ម លក់ថ្នាំពេទ្យ និងសិប្បកម្មផលិត តុទូអំពី ឈើ ចំហុយ ។

លោក សែ សារុំ បានទទួលប្រាក់កម្ចីពី សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ​​ ​ក្នុងចំនួន សាច់ប្រាក់ ៣០​,០០០ ដុល្លារ ចំនួនពីរវគ្គ ដើម្បីបង្កើត សិប្បកម្មផលិត តុ ទូឈើ ចំហុយនេះ ។ ដោយមានការទំនាក់ទំនង ពីមន្ត្រីឥណទាន និងការផ្តល់អត្រាការប្រាក់​សម​រម្យ លោកសារុំ ក៏បានសម្រេចចិត្ត ទទួលប្រាក់កម្ចី​​ពីសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ដែលអាចឲ្យ​លោក​មាន ដើមទុន​លើ ការបង្កើតអាជីវកម្មនេះឡើង ។

លោកសែ សារុំ បានប្រើប្រាស់ប្រាក់កម្ចីនេះដោយមានប្រសិទ្ធភាព​ក្នុងការវិនិយោគ ឬការ​ប្រើប្រាស់​ទុនទាំងនេះលើការបង្កើត សិប្បកម្ម របស់លោក ។ លោកពិតជាមានចិត្តសប្បាយរីករាយឥតឧបមា ​ ដោយបានខ្ចីប្រាក់ ពីសិរីឧត្តម​ ដែលបានធ្វើឲ្យលោកបានទទួល ភាពជោគជ័យលើអាជីវកម្មរបស់លោករហូត​មកដល់បច្ចុប្បន្ន ។

នៅពេលអនាគត លោកសារុំ មានគោលបំណងពង្រីកអាជីវកម្ម​ររបស់គាត់ឲ្យកាន់តែធំជាងមុន  ហើយលោកក៏​មានគម្រោង​ចង់​ខ្ចីបន្ថែមទៀត ពីសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ​ ។


អ្នកស្រី គង់ បុប្ផា

នៅរាជធានីភ្នំពេញ

អ្នកស្រី គង់ បុប្ផា រស់នៅក្នុងភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធ៌សែនជ័យ រាជធានី ភ្នំពេញ ។ ដោយសារ​អ្នកស្រីបានស្គាល់ និងមានទំនុក​ចិត្តមកលើ ​សិរីឧត្តម មីក្រូហិរញ្ញវត្ថុ  ភីអិលស៊ី អ្នកស្រី គង់ បុប្ផា ​ក៏​បាន​សម្រេច​ចិត្តទទួលប្រាក់កម្ចី​​ពី សិរីឧត្តម មីក្រូ​ហិរញ្ញ វត្ថុ ភីអិលស៊ី នៅវគ្គទីមួយ​ ​ក្នុងចំនួន​សាច់ប្រាក់ ១៤​,០០០ ដុល្លារ ដើម្បី​សាងសង់​លំនៅដ្ឋាន​ និង បន្ថែមទុនលើ របរលក់ឥវ៉ាន់ចាប់ហួយ របស់គាត់ ​អ្នកស្រីបាន​និយាយ​ថា​ ក្នុងការ​បំពេញ​តម្រូវ​ការអតិថិជន របស់ គាត់ កម្ចីនេះពិតជាបាន ផ្តល់​ឱកាសឲ្យគាត់​ក្នុងការប្រើ​ប្រាស់​ទុនដ៏មានប្រសិទ្ធភាព​ ដែល​​​​អាចឲ្យ អ្នកស្រី មានជីវភាពកាន់តែប្រសើរឡើង។

​នៅពេលអនាគត អ្នកស្រី គង់ បុប្ផា មានបំណងពង្រីកអាជីវកម្ម​ របស់គាត់ឲ្យបានធំជាងមុន  ហើយ អ្នកស្រីក៏​មានគម្រោង​ចង់​ខ្ចីបន្ថែម ទៀត ពីសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ផងដែរ​ ។

  • របាយការណ៍ត្រីមាសទីពីរ ឆ្នាំ២០១៧
  • រាជធានីខេត្តដែលកំពុងមានប្រតិបត្តិការ
  • ២៣ ស្រុក/ខណ្ឌ ដែលកំពុងមានប្រតិបត្តិការ
  • ៨០ សង្កាត់/ឃុំ ដែលកំពុងមានប្រតិបត្តិការ
  • ២៤៧ ចំនួនភូមិកំពុងមានប្រតិបត្តិការ
  • ចំនួនការិយាល័យ
  • ០.០០% ឥណទានមានហានិភ័យ >៣០ថ្ងៃ
  • ៥,៣២៧,១៦៤.៤៩ ដុល្លារ សម្ពាធឥណទានសរុប
ទំនាក់ទំនង
Contact Us
បណ្តាញសង្គមហ្វេសប៊ុក
ចំនួនអ្នកចូលមើល
Flag Counter