សារក្រុមប្រឹក្សាភិបាល

         កំណើន​សេដ្ឋកិច្ចពិភ​ព​លោ​ក​មាន​ភាព​ល្អប្រសើរដែល​​​​​​​​​​​​គាំ​​​​​​​​​​ទ្រ​​​​​​​​​​​​​ដោយ​​​​​​​​​​​​​​ការប​​​ន្តកើន​ឡើង​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៃពាណិជ្ជក​ម្ម អ​ន្ត​​​​​​​រជាតិនិ​ង​ការ​វិនិយោគ​​រួម​នឹង​ភាព​ប្រសើរ​ឡើង​នៃ ជំនឿ​​​​​​ទុ​​ក​ចិត្តរ​ប​ស់អ្នក​ប្រើប្រាស់​​​​ និង​​​​​​​​​​​​​​​​​​​​​​​​​​​ប​រិស្ថាន​​ វិនិ​យោ​​​​គ​។​ ជាមួយ​គ្នានេះដែរ សេដ្ឋកិច្ចប្រទេស កំពុងលូតលាស់និងប្រទេសកំពុងអភិវឌ្ឍន៍បន្តកើនឡើងពី ៤.៣%  នៅឆ្នាំ២​០​១​៦ ដ​ល់៤.៦% នៅឆ្នាំ២០១៧ ដោយ​សារ​ការ​កើន​ឡើង​នៃត​ម្រូវ​ការ​ក្នុង​ស្រុក និង​ ការ​នាំចេញ។ ទ​ន្ទឹម នេះ​សេដ្ឋកិច្ចនៅតំប​ន់អាស៊ាន  នៅតែ​​​​​​​​​​​​​​​​​​រ​ក្សាកំណើន​​​​​​​​​​​​​​​​​​​​​​​ខ្ព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ស់​​ដ​ល់​ ៥​.២​%​ ស​ម្រាប់​ឆ្នាំ​នេះដោយ​សារ​ភាព​រឹង​មាំ​នៃការ​វិនិយោគ​និង​ត​ម្រូវ​ការ​​ខាង​ក្រៅ។                     


          ស្ថិត​ក្នុង​ប​រិស្ថានអំណោយ​ផ​ល​ពីកំណើន​សេដ្ឋកិច្ចពិភ​ព​លោក សេដ្ឋកិច្ចក​ម្ពុជា​​ត្រូវ​បាន​រំពឹង​ថា នឹង​ស​ម្រេច​ បាន​កំណើន៦.៩% ប្រហាក់ប្រហែលនឹងឆ្នាំ២០១៦ (៧%) ហើយ​ផ​លិត​ផ​ល​ក្នុង​ស្រុកស​រុប​​ (GDP)  តាម​ថ្លៃ ប​ច្ចុប្បន្ន ​មាន​​ចំនួន​ប្រមាណ ៨​៩​ទ្រីលាន​រៀល​​​ (​២​២​ប៊ីលាន​ដុល្លារ​អាមេរិ​ក​) ដែល​នាំឲ្យចំណូលស​ម្រាប់​ប្រជាជ​ន ​​មាន​កំណើន​ទ្វេ​ដ​ង ​ក្នុងរ​យៈពេល​១​ទ​​ស្សវ​ត្សចុង​ក្រោ​យ​។ កំណើន​ខ្ពស់នេះ គាំទ្រជាច​ម្បង​ដោយ​​កំណើន​វិស័យ ​កាត់ដេរ សំណ​ង់ និង​ទេស​ច​រ​ណ៍រឹង​មាំ ស្រប​ពេល​ដែល​ច​ល​ន​ការ​នៃពិពិធ​ក​ម្មផ​លិត​ផ​ល និង​គោល​ដៅ​នាំ​ចេញ​​កំពុង​ ត្រូវ​បាន​លើក​ក​ម្ពស់។

          ទ​ន្ទឹម​នឹង​​នេះ កា​រ​រីក​ច​ម្រើន​នៃសេដ្ឋកិច្ច និង​ស្ថិ​រ​ភាព​ផ្នែក​ន​យោបាយ​នៅក​ម្ពុជា គឺជាកំលាំង​ច​ល​ក​រ​​យ៉ាង​ សំខាន់​ក្នុង​​ការ​​ព​ង្រឹង និង​ប​ង្កើ​ន​ជំនឿទុក​ចិត្ត​រ​ប​ស់សាធារ​ណ​ជ​ន​ម​ក​លើប្រព័ន្ធធ​នាគារ  ហើយ​វិស័យ​ធ​នាគារ​មាន​ តួនាទី​ស្នូល​ ក្នុង​ការ​រួម​​ចំណែក​អ​ភិវ​ឌ្ឍន៍សេដ្ឋកិច្ចជាតិ​បាន​ប​ន្ត​អ​ភិវ​ឌ្ឍន៍ប្រក​ប​ដោយ​ភាព​រឹង​មាំ។ ការ​រីក​ច​ម្រើន​នេះ​​ ឆ្លុះ​ប​ញ្ចាំង តាម​រ​យៈ​ការ​កើន​​ឡើង​ជាលំដាប់នៃទ្រព្យស​ក​ម្មវិស័យ​ធ​នាគារ​ប្រាក់ប​ញ្ញើ និងឥ​ណ​ទា​ន ដោយ​សារ​ការ​ កើន​​ឡើង​នៃ​ជំនឿទុក​ចិត្តរ​ប​ស់​សាធារណជនមកលើប្រសិទ្ធភាពនៃវិស័យធនាគារកម្ពុជា។

          ​ក្នុង​នោះគិត​ត្រឹម​ដំណាច់ឆ្នាំ២០១​៧​នេះ គ្រឹះស្ថានធ​នាគារនិង​ហិរ​ញ្ញ​វ​ត្ថុនៅក​ម្ពុជា ដែល​កំពុង​ ប្រតិ​ប​ត្តិកា​រ​ រួម​មាន ធ​នាគារ​ពាណិជ្ជមានចំនួន៣​៩ ធ​នាគារ​ឯ​ក​ទេស​​១​៥   គ្រឹះស្ថាន​មីក្រូហិរ​ញ្ញវ​ត្ថុ មាន​ចំនួន​៧​៦ (ដែល​រួម​មាន​ គ្រឹះស្ថានមីក្រូ​ហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីសាធារណជន៧) ​ គ្រឹះស្ថានឥណទានជនបទ៣១៣។

          ក្នុង​​​​​​​​​​​​​​​​​​ការ​ព​ង្រឹង​ប្រតិប​ត្តិការ​ហិរ​ញ្ញវ​ត្ថុរ​ប​ស់ខ្លួន​ឲ្យមាន​ការ​វិវ​ឌ្ឍន៍​​​​​​​​​​​​​ទៅមុខ គ្រឹះស្ថានសិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី បា​ន​ប​ន្ថែម​ដើម​ទុន និងបាន​ព​ង្រីក​សាខាប​ន្ថែម​រ​ប​ស់ខ្លួន ដើម្បីផ្តល់ភាព​ងាយ​ស្រួល​ដ​ល់ប្រតិប​ត្តិការ ក៏ដូច​ជា​ឲ្យនៅ​ កៀក​ជិត​​អ​តិថិជ​ន និងសាធារ​ណ​ជ​ន។ ក្នុង​នោះផង​ដែរ គ្រឹះស្ថាន​មីក្រូហិ​រ​ញ្ញវ​ត្ថុ សិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី បានប​ង្កើន​ ទំហំប្រាក់ក​ម្ចី និង​បាន​ព​ង្រីក​សាខាមួយ​ចំនួន​ជាប​ន្តប​ន្ទាប់ ដើម្បីជ​ម្រុញ​នូវ​ការ​អ​នុវ​ត្ត​ន៍យុទ្ធ​សាស្រ្ត​ព​ង្រីក​ ទីផ្សារ រ​ប​ស់ខ្លួន​​នៅលើទីផ្សារ។ គ្រឹះស្ថាន នឹង​ឈាន​មួយ​ជំហាន​ទៅមួយ​ជំហាន ដើម្បីប​ន្តនូវ​ជោគ​ជ័យ ​និង​ការ​រីក ​ច​ម្រើន ព្រម​ទាំង​ចូល​រួម ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

          ដោយ​មាន​ការ​គាំទ្រពីសំណាក់អ​តិថិជ​ន ដែល​មាន​ការ​ជឿជាក់ម​ក​លើគ្រឹះស្ថានសិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី ថាជាស្ថាប័នដែល​ផ្តល់សេវាប្រាក់ក​ម្ចីប្រក​ប​ដោយ​ទំនុក​ចិត្តខ្ពស់  និងមាន​ការ​រីក​ច​ម្រើន​ជាលំដាប់ ទើប​ ធ្វើឲ្យសិរី​ឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី បានប​ន្តយុទ្ធសាស្រ្តនៃផ​លិត​ផ​ល និងសេវាក​ម្ម​​រ​ប​ស់ខ្លួន​ស្រប​​ទៅ​តាម​ ត​ម្រូវ​ការ​អ​តិថិជ​ន និង សាធារណជន ហើយបានពង្រីកការិយាល័យសាខាថ្មីៗជាបន្តបន្ទាប់។

          សេវាប្រាក់ក​ម្ចីរ​ប​ស់ ​សិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី នៅតែមាន​ស្ថេរ​ភាព ខ​ណៈដែល​គ្រឹះស្ថាន​​ទ​ទួល​ បាន​កំណើន​សំពៀត​ឥ​ណ​ទាន និង​អ​តិថិជ​ន​ថ្មីៗ​ជាប​ន្តប​ន្ទាប់ ដែល​អាច​ធ្វើឲ្យសិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី អាច​បោះជំហាន​ចូល​ទីផ្សារ​ហិរ​ញ្ញវ​ត្ថុនេះ ប្រ​ក​ប​ដោយ​ភាព​ជោគ​ជ័យ។   គិត​ត្រឹម​ថ្ងៃទី៣​១ ខែធ្នូ ឆ្នាំ២០១៧ ទ្រព្យ សក​ម្ម​ស​រុប​រ​ប​ស់ សិរីឧត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិលស៊ី បាន​កើន​ឡើង​ដ​ល់​ ​៦,៣៩៧,៣៥២ ដែល​មាន អត្រាកំណើន ស្មើនឹង ៨.១៧% ។​  ការិយាល័យសិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កើនចំនួនដល់៤ការិយាល័យ និងសំពៀត ឥ​ណ​ទាន​សរុប​​កើនឡើងដល់ ​៦,០៨៨,២៨៦ ដុល្លារអាមេរិក ជាមួយនឹងកំណើន២០.១៧% ធៀបនឹងឆ្នាំ ២០១៦។  អតិថិជនកើនដល់ ៨៦៦នាក់ ជាមួយ​នឹង​កំណើន ៧៤.៩៥% ធៀបនឹងឆ្នាំ២០១៦។​ អត្រាឥណទាន មានហានិភ័យ គឺ០% ដែលបង្ហាញ ពីប្រសិទ្ធភាព នៃការអនុវត្ត និងស្ថេរភាពនៃប្រាក់កម្ចីរបស់ គ្រឹះស្ថានបាន​យ៉ាង ល្អប្រសើរ។

          នៅក្នុងវិស័យ​មីក្រូហិរ​ញ្ញវ​ត្ថុ​ ​គ្រឹះស្ថាន សិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី នៅតែប​ន្តរ​ក្សាបាន​នូវគុណ​​ភា​ព​ ល្អឥ​ត​ខ្ចោះ ដោយ​សារ​ការ​ត្រួត​ពិនិត្យច្បាស់លាស់​ពីថ្នាក់គ្រប់គ្រង​​និងបុគ្គលិក​ទាំង​អ​ស់ ​ទៅលើផ​ល​​ប៉ះពាល់ និង ហានិភ័យ​​នានា មុន​នឹង​ផ្តល់ឥណ​ទាន​ជូន​ដ​ល់អ​តិថិជ​ន រួម​ទាំង​បុគ្គលិក​ដែល​​មាន​ជំនាញ​វិជ្ជាជីវៈ ក្នុង​ការ​​ដោះ ស្រា​យ​បំណុល​យឺត​​យ៉ាវ​​នានា​បាន​យ៉ាងរ​លូន​ ហើយ​យើង​នឹង​ប​ន្តព​ង្រឹង​សេវាក​ម្មអ​តិថិជ​ន ឲ្យបាន​កាន់តែប្រសើរ ឡើងថែមទៀត។

          តាង​នាម​ឲ្យក្រុម​ប្រឹក្សាភិបាល ខ្ញុំ​សូម​ថ្លែង​អំណ​រ​គុណ និងការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះធ​នាគារ​ជាតិ នៃក​ម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរ​ញ្ញវ​ត្ថុ​ រាជ​រ​ដ្ឋាភិបាល​សាធារ​ណ​ជ​ន និង អ​តិថិជ​ន​ទាំង​អ​ស់ ជាពិសេស​ ចំពោះគោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដែល​បាន​គាំទ្រ និង​លើក​ទឹក​ចិត្តវិស័យ​មីក្រូហិរ​ញ្ញវ​ត្ថុ ​នៅក្នុង ព្រះរាជា ណាច​ក្រក​ម្ពុជា។ ​ ទ​ន្ទឹម​នឹង​នេះ ខ្ញុំក៏សូម​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ចំពោះបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់ ដែល​ បាន​ខិត​ខំប្រឹង​​ប្រែង​អ​ស់ ពីកម្លាំងកាយចិត្ត និងប្តេជ្ញា ដើម្បីបន្តជម្រុញនូវជោគជ័យសម្រាប់គ្រឹះស្ថាន​ជាបន្តបន្ទាប់។ 

          ជាចុង​ក្រោយ ខ្ញុំមាន​ទំនុក​ចិត្ត និងជឿជាក់ថានៅឆ្នាំប​ន្តប​ន្ទាប់ គ្រឹះស្ថាន​យើង​នឹង​ព​ង្រឹង​ បាន​នូវ​ប្រសិទ្ធ ភាព​និង ឧត្តមភាពនៃប្រតិបត្តិការហិរញ្ញវត្ថុឲ្យកាន់តែប្រសើរឡើង និងប្រកបដោយនិរន្តរភាព​៕

 

 

                 

        លោក អ៊ុល ចំណាន

     ប្រធានក្រុមប្រឹក្សាភិបាល

  • របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០១៨
  • រាជធានីខេត្តដែលកំពុងមានប្រតិបត្តិការ
  • ២៥ ស្រុក/ខណ្ឌ ដែលកំពុងមានប្រតិបត្តិការ
  • ៩៩ សង្កាត់/ឃុំ ដែលកំពុងមានប្រតិបត្តិការ
  • ៣២៥ ចំនួនភូមិកំពុងមានប្រតិបត្តិការ
  • ចំនួនការិយាល័យ
  • ០% ឥណទានមានហានិភ័យ >៣០ថ្ងៃ
  • ៧,៥៨៨,១៩៤ ដុល្លារ សម្ពាធឥណទានសរុប
ទំនាក់ទំនង
Contact Us
បណ្តាញសង្គមហ្វេសប៊ុក
ចំនួនអ្នកចូលមើល
Flag Counter