សារលោកអគ្គនាយក

          ដើម្បីគាំទ្រកំណើន​សេដ្ឋកិច្ចក​ម្ពុជាវិស័យ​ធ​នា​គារ​​មាន​តួនាទីច​ម្បង​ដែល​ត្រូវ​ប​ន្តព​ង្រឹងតុល្យភាពរ​វាង​ការ​លើក​ក​ម្ពស់ប​រិយាប័ន្នហិរ​ញ្ញវ​ត្ថុ​និង​ការ​រ​ក្សា​ភាព​រឹង​មាំនៃ​ស្ថេរ​ភាពហិ​រ​ញ្ញវ​ត្ថុ។

         ស្ថា​ន​​ភាព​​មីក្រូហិរ​ញ្ញវ​ត្ថុមាន​ការ​រីក​ម្រើន​ឆ្នាំ២​០​១​៧​ទ្រព្យសក​ម្មវិស័យ​ធ​នាគារ បាន​កើនឡើ​ងជា​លំដាប់រហូតដល់ ១២​៤​ទ្រីលានរៀលស្រុក​​ស​រុបឬស​មាមាត្រនឹង១​៣​៧​%ស្រប​ពេ​ល​ដែល​ទំហំឥ​ណ​ទាននិង​ប្រាក់ប​ញ្ញើក្នុង​វិស័យ​​នេះ​កើន​ដ​ល់​៧​៣​,​៧និង​៦​៣ទ្រី​លានរៀង​​គ្នា​​ឬ​ស​មា​មា​ត្រនឹង​៨​១%​ និង​៧​០% នៃផ​លិត​​ផ​ល​​ក្នុង​ស្រុក​ស​រុប​រៀង​គ្នា។

ទន្ទឹមនឹងការរក្សាជំហរយ៉ាងល្អក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដែលមានលក្ខណៈល្អប្រសើរសម្រាប់អតិថិ​ជន​រ​ប​ស់ខ្លួន រ​យៈពេល​៣​ឆ្នាំក​ន្លង​ម​ក​នេះ សិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី បាន​បោះជំហាន​​​ឆ្ពោះទៅមុខ​យ៉ាង ​ស្វិត​ស្វាញ ព្រម​ទាំង​​បាន​ព​ង្រីក​តំប​ន់ប្រតិប​ត្តិការ​រ​ប​ស់ខ្លួន​ជាប​ន្តប​ន្ទាប់ ​​រួម​ទាំង​ប​ង្កើត​ការិយា​ល័យ​​ស្តង់ដារ ​ទាំង​អ​ស់ផ​ង​ដែរ​។

​​​          ខ​ណៈដែល​ស្ថាន​ភាព​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​មីក្រូហិរ​ញ្ញវ​ត្ថុ និង​ការ​ប្រែប្រួលអ​ត្រា​ការ​ប្រាក់កំពុង​ស្ថិត​​​ក្នុង​ ប​រិយា​​កាស​ប្រឈ​ម​មួយ​ ក៏សិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី​ នៅតែរ​ក្សាជំហ​រ​បាន​យ៉ាង​ល្អ​ក្នុង​​ប្រតិប​ត្តិការ​​ហិរ​ញ្ញ​វ​ត្ថុ​ រ​ប​ស់ខ្លួន​​ស្រប​ទៅតាមគោលនយោបាយរបស់ធនាគារជាតិនៃកម្ពុជាយ៉ាងមានប្រសិទ្ធភាព។

          នៅក្នុង​នោះផ​ង​ដែរ នាឆ្នាំ២០១៧​ ​យើង​បាន​ដំណើរ​ការ​ប្រតិប​ត្តិការ ការិយាល័យ​ថ្មីប​ន្ថែម​មួយ​ទៀត ស​ម្រាប់ ស្រុក​កៀន​ស្វាយ  ខេត្តក​ណ្តាល  ក្នុង​គោល​បំណ​ង​ដើម្បីព​ង្រីក​ប្រតិប​ត្តិការ​រ​ប​ស់ខ្លួន​ឲ្យកាន់តែប្រសើរ​ឡើង និងផ្តល់ ភាព​ងាយ​ស្រួល ក្នុងការផ្តល់សេវាដល់ប្រជាជននៅតំបន់ជនបទ​​ឲ្យកាន់តែនៅកៀកជិត​តំបន់ប្រតិបត្តិការ។

          ​គិត​ត្រឹម​ថ្ងៃទី៣​១ ខែធ្នូ ឆ្នាំ២​០​១​៧ សិរីឧ​ត្តម  ​​មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី​ សំពៀត​ឥ​ណ​ទានស​រុប​កើន​ឡើង​ដ​ល់ ៦​,​​​​០​៨​៨​,​​២​​៨​៦ ដុល្លារ អាមេរិក  ជាមួយនឹង​កំណើន​ ២០.១​៧% ​ ធៀប​នឹង​ឆ្នាំ២០​១​៦។  អតិថិជ​ន​កើន​ដ​ល់ ៨​៦​៦​ នាក់ ជាមួយ​នឹង​កំណើន ៧​៤​.​៩​៥% ធៀប​នឹង​ឆ្នាំ២០​​​១​៦។​ យុទ្ធសាស្រ្តរ​ប​ស់យើង នៅតែទ​ទួល​​បាន​ភាព​ជោគ​ជ័យ​ ការ​ស​ម្រេច​​បាន​ល​ទ្ធផ​ល​យ៉ាង​ល្អប្រសើរ​នេះ ដោយ​អ​ត្រាផ​ល​ប​ត្រឥ​ណ​ទាន​មាន​ហានិភ័យ​ស្មើនឹង​០​% មាន​ន័យ​ថា អ​តិថិជ​ន​ស​ង​ទាន់ ពេល​វេលា១​០​​០​% ស​រ​ប​ញ្ជាក់ឲ្យឃើញ​ពីភាព​ច្បាស់លាស់ក្នុងការ​គ្រប់គ្រង​ឥ​ណ​ទាន​ និង​ការ​ចូល​ រួម​យ៉ាងស​ក​ម្មរ​ប​ស់បុគ្គលិកគ្រប់ផ្នែករបស់គ្រឹះស្ថាន។

          ​សិរីឧ​ត្តម មីក្រូហិ​រ​ញ្ញ​វ​ត្ថុ ភីអិល​ស៊ី  ប្តេជ្ញាប​ន្តទ​ស្សន​វិស័យ និង​បេស​ក​​ក​ម្ម​រ​ប​ស់ខ្លួនប​ន្តទៀត ដោយ​ផ្តោត​ទៅ​លើយុទ្ធសាស្រ្តផ​លិត​ផ​ល​ និ​ង​សេវាក​ម្មឲ្យស្រប​តាម​ទិស​ដៅផ្តល់ជូន​ដ​ល់អ​តិថិជ​ន​​គ្រប់លំដាប់ថ្នាក់ឲ្យមាន​ល​ទ្ធភាព និង ​ឱ​កាស​​ទ​ទួល​បាន​នូវ​សេវា​ក​ម្មហិរ​ញ្ញវ​ត្ថុដ៏ស​ម្បូរ​បែប ​ដើម្បីជាដំណោះស្រាយ​ហិរ​ញ្ញវ​ត្ថុដ៏មាន​​ប្រសិទ្ធភាព​ស​ម្រាប់អ​តិថិជ​ន​ ​ស​ហ​គ​មន៍ និងប្រទេស​ជាតិថែម​ទៀត ក្នុង​ការ​កែប្រែជីវ​ភាព​រ​ស់នៅឲ្យប្រសើរ​​ឡើង​ឈាន​ទៅរ​ក​ការ​រីក​​ច​ម្រើន និង​​ស្ថេរភាពហិរញ្ញវត្ថុ។

          គោល​ដៅនៅក្នុង​ឆ្នាំ២​០​១​៨ គ្រឹះស្ថានសិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី​ នឹង​ប​ន្តរ​ក្សាជំហ​រ​ថែ​រ​ក្សា​គុណ​ភាព ឥ​ណ​ទាន​ឲ្យបាន​ល្អ​ដូច​ឆ្នាំក​ន្លង​ទៅ និងព​ង្រីក​ប្រតិប​ត្តិការ​ក្នុង​ភូមិសាស្រ្តដែល​មាន​ស្រាប់ ដើម្បីផ្តល់សេវាក​ម្ម ហិរ​ញ្ញវ​ត្ថុ​ឲ្យកាន់តែ​ប្រសើរ​ដ​ល់អ​តិថិជ​ន​។ ក្នុង​ពេល​ជាមួយ​គ្នា គ្រឹះស្ថាន​នឹ​ង​ប​ង្កើន​ផ​លិត​ផ​ល​ឥ​ណ​ទាន​​ជា​ប្រាក់ រៀលនៅក្នុង​តំប​ន់ ប្រតិប​ត្តិការ​​​រ​ប​ស់ខ្លួន ដើម្បី​សម្រេចតាមផែនការ​ដែលបានអនុម័ត។

 

តាង​នាម​ឲ្យថ្នាក់ដឹក​នាំ និង​បុគ្គលិក​ទាំង​អ​ស់ ខ្ញុំសូម​ថ្លែង​អំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅ ​ចំពោះភាគ​ទុនិក ក្រុម​ប្រឹក្សា​ភិបាល​អាជ្ញាធ​រ​គ្រប់លំដាប់ថ្នាក់​​ស​ម្រាប់ការ​ជួយ​គាំទ្រ និង​ការ​ជួយ​ជ្រោម​ជ្រែង​ដ​ល់​ប្រតិប​ត្តិការ​​រ​ប​ស់ សិរីឧ​ត្តម មីក្រូ​ហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ីក​ន្លង​ម​ក។ ភាព​ជោគ​ជ័យ​រ​ប​ស់សិរីឧ​ត្តម មីក្រូហិរ​ញ្ញវ​ត្ថុ ភីអិល​ស៊ី នាឆ្នាំ ២​០​១​៧​នេះ កើត​ចេញ​​ពី​ស​មិទ្ធផ​​ល​រ​ប​ស់បុគ្គលិក​ទាំង​អ​ស់ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​រួម​គ្នា ដើម្បីជ​ម្រុញ​​នូវ​ប្រតិប​ត្តិការ​រ​ប​ស់​​ស្ថាប័ន​ឲ្យបាន​រីក​​ច​ម្រើន​រ​ហូត​ម​ក​ដ​ល់ប​ច្ចុប្បន្ន។ នៅពេល​ខាង​មុខ យើង​នឹង​ប​ន្ត​នូវ​ការ​ខិត​ខំ​ប្រឹង​ ប្រែង​ដើម្បីស​ម្រេច​បាន​ទៅតាមទ​ស្សន​​វិស័យ និង​ការ​រំពឹង​ទុក​រ​ប​ស់ភាគ​ទុនិក ដើម្បីប​ន្តការ​អ​ភិវ​ឌ្ឍន៍ឲ្យ​ទៅជា ស្ថាប័ន​ហិរ​ញ្ញវ​ត្ថុដែល​រឹង​មាំ ​និង​

ប្រក​ប​​ដោយនិរន្តរភាព។

 

 

       

      លោក អ៊ូច សុទ្ធ

        អគ្គនាយក

  • របាយការណ៍ត្រីមាសទី៤ ឆ្នាំ២០១៨
  • រាជធានីខេត្តដែលកំពុងមានប្រតិបត្តិការ
  • ២៥ ស្រុក/ខណ្ឌ ដែលកំពុងមានប្រតិបត្តិការ
  • ៩៩ សង្កាត់/ឃុំ ដែលកំពុងមានប្រតិបត្តិការ
  • ៣២៥ ចំនួនភូមិកំពុងមានប្រតិបត្តិការ
  • ចំនួនការិយាល័យ
  • ០% ឥណទានមានហានិភ័យ >៣០ថ្ងៃ
  • ៧,៥៨៨,១៩៤ ដុល្លារ សម្ពាធឥណទានសរុប
ទំនាក់ទំនង
Contact Us
បណ្តាញសង្គមហ្វេសប៊ុក
ចំនួនអ្នកចូលមើល
Flag Counter