២០១៥: គ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានទទួលអាជ្ញាប័ណ្ណប្រកប អាជីវកម្មមីក្រូហិរញ្ញវត្ថុ ពី ធនាគារជាតិនៃកម្ពុជាលេខម.ហ-៤៦ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ដែលបានអនុញ្ញាតឲ្យគ្រឹះស្ថាន សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី អាចបំពេញភារកិច្ចក្នុង សេវាហិរញ្ញវត្ថុជូនដល់ប្រជាជនគ្រប់លំដាប់ថ្នាក់ តាមរយ:សេវា ឥណទានដ៏សម្បូរបែបរបស់ខ្លួន ។
ការិយាល័យកណ្តាលត្រូវបានបដិសន្ធិឡើងនៅក្នុងរាជ ធានីភ្នំពេញ ដោយគោលដៅ ប្រតិបត្តិការឥណទានជាជំហានដំបូងគឺផ្តោតទៅលើ អតិថិជនដែលរស់នៅក្នុងទីក្រុង ភ្នំពេញ ។
ការចាប់បដិសន្ធិដំបូង គឺសិរីឧត្តម បានបង្កើតឲ្យមានផ្នែកប្រតិបត្តិការ ផ្នែកហិរញ្ញវត្ថុ និងផ្នែកព័ត៌មានវិទ្យាដែលជាស្នូលនៃការរៀបចំ អភិវឌ្ឍន៍គ្រឹះស្ថានឲ្យដំណើរ ការទៅមុខ ។
ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៥ ផ្នែកសវនកម្មផ្ទៃក្នុងត្រូវបានបង្កើតឡើង ដើម្បីធានាអំពី គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពលើការអនុវត្ត របស់គ្រឹះស្ថាន ។
២០១៦: នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៦ សាខាចំនួន២ ត្រូវបានបង្កើតឡើង គឺសាខាបឹងឈូក និងសាខាតាខ្មៅ ដើម្បីពង្រីកប្រតិបត្តិការ ឥណទានឲ្យដល់អតិថិជន នៅ ជាយក្រុងភ្នំពេញ និងខេត្តកណ្តាល ។
នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ផ្នែកធនធានមនុស្សត្រូវបានបង្កើតឡើងដើម្បីលើក កម្ពស់ការគ្រប់គ្រងធនធានមនុស្ស ឲ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ ។
នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ ផ្នែកម៉ាឃីតធីងក៏ត្រូវបានបង្កើតឡើង ដើម្បីជម្រុញ លើការកសាង និងលើកកម្ពស់កិត្តិនាមស្ថាប័ន នៅក្នុងទីផ្សារ ។
@រក្សាសិទ្ធិឆ្នាំ ២០១៦ ដោយ សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី