​ទម្រង់​បណ្តឹង​ត្អូញ​ត្អែរ​របស់​អតិថិជន

ដំណើរការ និងការគ្រប់គ្រងបណ្តឹងរបស់អតិថិជន

 

ពេលដែលអតិថិជនមិនពេញចិត្តលើផលិតផល និងសេវាកម្ម ឬផ្នែកណាមួយរបស់គ្រឹះស្ថាន អតិថិជនឬ សាធារណជនទាំងអស់មានសិទ្ធិក្នុងការបញ្ចេញមតិយោបល់របស់ខ្លួនតាមដំណាក់កាលខាងក្រោមៈ

១. មធ្យោបាយនៃការបញ្ចេញមតិយោបល់របស់អតិថិជន

អតិថិជនមានជម្រើសជាច្រើន ដើម្បីបំពេញទម្រង់លិខិតបញ្ចេញមតិយោបល់តាមរយៈ ៖

  • អតិថិជន អាចមកកាន់បញ្ជរបេឡា ដើម្បីសាកសួរព័ត៌មានក្នុងការបញ្ចេញមតិយោបល់ ពីបញ្ហា របស់ពួកគាត់មកលើស្ថាប័នបាន ហើយបេឡាករនឹងផ្តល់ជូនទម្រង់នៃការ បំពេញសម្រាប់អតិថិជន លើលិខិតបញ្ចេញមតិយោបល់ ដើម្បីដំណើរការជាបន្ត។ ឬ
  • ទាញលិខិតបញ្ចេញមតិយោបល់របស់អតិថិជនតាមរយៈ Download File
  • ឬផ្ញើតាមអ៊ីម៉ែល: complaints@sereyoudom.com.kh ឬ
  • ទំនាក់ទំនងដោយផ្ទាល់តាមរយៈមន្ត្រីផ្នែកដោះស្រាយបណ្តឹងអតិថិជន ០៦៩ ៩៩៩ ១០២។

២. នីតិវិធីនៃការដោះស្រាយបណ្តឹងអតិថិជន

  • ដំណើរការដាក់ពាក្យបណ្តឹងមកកាន់សិរីឧត្តម មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី
  • ពេលទទួលបានបណ្តឹងអតិថិជន បុគ្គលិកគ្រប់គ្រងបណ្តឹងអតិថិជនត្រូវធ្វើលិខិតទទួលស្គាល់បណ្តឹងអតិថិជន ហើយផ្តល់ព័ត៌មានជូនអតិថិជនពីដំណើរការវិវឌ្ឍន៍នៃបណ្តឹង នេះទៅតាមជំហានដែលត្រូវអនុវត្តជាបន្តបន្ទាប់។
  • ក្រោយពេលឯកភាព និងទទួលស្គាល់លើបណ្តឹងរួចរាល់ មន្ត្រីផ្នែកគ្រប់គ្រងបណ្តឹង អតិថិជន ត្រូវពិនិត្យ និងតាមដានស៊ើបអង្កេតរកដើមហេតុនៃបណ្តឹងតវ៉ាហើយត្រូវបញ្ជូន ទៅកាន់ផ្នែក ដែល ពាក់ព័ន្ធដើម្បីដំណើរការដោះស្រាយជាមួយអតិថិជនផ្ទាល់។
  • ក្រោយឆ្លងកាត់ការដោះស្រាយបណ្តឹងរួចហើយ យើងនឹងធ្វើការបញ្ចប់បណ្តឹង ដោយចេញសេចក្តី សម្រេចលើដំណោះស្រាយនៃបណ្តឹងហើយផ្តល់ព័ត៌មានជូនអតិថិជនពី ដំណោះស្រាយបញ្ចប់ បណ្តឹង ដើម្បីឲ្យអតិថិជនបញ្ជាក់ពីការទទួលយកដំណោះស្រាយនេះពីគ្រឹះស្ថាន។
  • ជាចុងក្រោយ បុគ្គលិកគ្រប់គ្រងបណ្តឹងអតិថិជនត្រូវតាមដានពីកម្រិតនៃការពេញចិត្តរបស់អតិថិជន មកលើដំណោះស្រាយនៃបណ្តឹងរបស់គ្រឹះស្ថាន។

យើង​ខ្ញុំ​រង់​ចាំ​ទទួលស្វាគមន៍​ និង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​បញ្ហា​ជូន​លោក​អ្នក​គ្រប់​ពេល​វេលា ។

  • របាយការណ៍ត្រីមាសទី២ ឆ្នាំ២០១៨
  • រាជធានីខេត្តដែលកំពុងមានប្រតិបត្តិការ
  • ២៥ ស្រុក/ខណ្ឌ ដែលកំពុងមានប្រតិបត្តិការ
  • ៩៨ សង្កាត់/ឃុំ ដែលកំពុងមានប្រតិបត្តិការ
  • ៣១២ ចំនួនភូមិកំពុងមានប្រតិបត្តិការ
  • ចំនួនការិយាល័យ
  • ០.១៤% ឥណទានមានហានិភ័យ >៣០ថ្ងៃ
  • ៧,១៣៣,២៧៦ ដុល្លារ សម្ពាធឥណទានសរុប
ទំនាក់ទំនង
Contact Us
បណ្តាញសង្គមហ្វេសប៊ុក
ចំនួនអ្នកចូលមើល
Flag Counter