ផលិតផល និង សេវាកម្ម


ព័ត៌មានថ្មីៗ

វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជា​ច​លករ​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ

រាជធានី​ភ្នំពេញ ៖ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា មាន​សារសំខាន់​ក្នុង​ការ​អភិវឌ្ឍ​ជាតិ​។ តួយ៉ាង ប្រទេស​មានការ​អភិវឌ្ឍ​ខ្ពស់​នៅ​លើ​ពិភពលោក ដែល​បាន​រក​ឃើញ​ផ្នែក​វិទ្យាសាស្ត្រ​ច្រើន ធ្វើ​ឱ្យ​គេ​ទទួល​បានការ​វាយតម្លៃ​ថា ជា​ប្រទេស​មហាអំណាច​ពិភពលោក ។ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នេះ គឺជា​ច​លករ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ ។

ធនាគារជាតិ​បញ្ចេញ​ប្រាក់ ១៦​ពាន់​លាន​រៀល​ក្នុងការ​ដេញថ្លៃ​ខែ​នេះ

ក្នុងការ​ដេញថ្លៃ​លើក​ទី​១០​នេះ មានតែ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ប៉ុណ្ណោះ​ចូលរួម ដែល​ដេញថ្លៃ​យកប្រាក់ ១៦​ពាន់​លាន​រៀល​ជាមួយ​អត្រា​ការប្រាក់​៣​ភាគរយ​ក្នុង​មួយឆ្នាំ ក្នុងចំណោម​ប្រាក់​សរុប ៤០​ពាន់​លាន​រៀល​។

​ការដេញថ្លៃ​ប្រចាំខែ​នេះ​ស្ថិតក្នុង​ប្រតិបត្តិ​ការផ្ដល់​សន្ទនីយ​ភាព​ដោយមាន​ការធានា (LPCO) ដែល​ធនាគារជាតិ​ដាក់​ឲ្យ​អនុវត្ត ដើម្បី​ជំរុញ​ការប្រើប្រាស់​ប្រាក់រៀល​លើ​ទីផ្សារ​៕

ទំហំប្រាក់កម្ចី និងបញ្ញើកើនឡើងជាង២០%

ភ្នំពេញៈ ទំហំ​កម្ចី និង​បញ្ញើ​នៅ​ក្នុង​វិស័យ​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​នៅ​តែ​បន្ត​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ឆមាស​ទីមួយ​ឆ្នាំ​នេះ​ដោយ​មាន​អត្រា​កំណើន​ជាង ២០​ ភាគរយ​ដូចគ្នា ស្រប​ពេល​ដែល​វិស័យ​នេះ​ប្រឈម​នឹង​ឥណទាន​មិន​ដំណើរ​ការ (NPL) ខ្ពស់​មិន​ធ្លាប់​មាន​។

របាយ​ការណ៍​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ប្រចាំ​ឆមាស​ទីមួយ​ដែល​ចេញ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​បង្ហាញ​ថា ទំហំ​កម្ចី​ពី​គ្រឹះស្ថាន​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​បូក​បញ្ចូល​គ្នា​បាន​កើន​ឡើង ២០,៤​ ភាគរយ​ដល់ ១៨,៨​ ពាន់​លាន​ដុល្លារ ខណៈ​ប្រាក់​បញ្ញើ​សរុប​ពី​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ​រួម​គ្នា​បាន​កើន​ឡើង ២៣,៤​ ភាគរយ ​ដល់ ១៧,៤ ពាន់​លាន​ដុល្លារ​នៅត្រឹម​ដំណាច់​ខែ​មិថុនា​ឆ្នាំ​នេះ ធៀប​ដំណាច់​ខែ​មិថុនា​ឆ្នាំ​មុន​។

 

ធនាគារជាតិនៃកម្ពុជា ទិញដុល្លារចូលជិត $៥០០ លាននៅឆមាសទី១

ភ្នំពេញៈ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​យក​ប្រាក់​រៀល​ទិញ​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន​ ៦៥ លើក​នៅ​ក្នុង​ឆមាស​ទីមួយ​ឆ្នាំ​នេះ ដោយ​បាន​ទិញ​ចូល​ប្រាក់​ដុល្លារ​មាន​តម្លៃ​សរុប ៤៧៩,៤ លាន​ដុល្លារ ដើម្បី​រក្សា​ស្ថិរភាព​អត្រា​ប្តូរ​ប្រាក់ ខណៈ​តម្រូវ​ការ​ប្រាក់​រៀល​មាន​កំណើន​នៅ​លើ​ទីផ្សារ​។ នេះ​បើ​យោង​តាម​របាយការណ៍​ប្រចាំ​ឆមាស​ទីមួយ​របស់ NBC​។

របាយ​ការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍ បង្ហាញ​ថា ក្នុង​ចំណោម​ទឹក​ប្រាក់​សរុប NBC បាន​លក់​ប្រាក់​រៀល​ប្រមាណ ​៦០ ​ភាគរយ​ ទៅ​ឲ្យ​ធនាគារពាណិជ្ជ​នៅ​កម្ពុជា ដែល​បង្ហាញ​ពីស​ញ្ញា​វិជ្ជមាន​សម្រាប់​ការ​អភិវឌ្ឍ​ទីផ្សារ​ប្តូរប្រាក់​នៅ​កម្ពុជា​នា​ពេល​ខាង​មុខ​។

ធនាគារតំបន់អឺរ៉ូ បន្ធូរបន្ថយការផ្តល់កម្ចី

ក្រុងហ្វ្រេងហ្វឺតៈ ធនាគារ​កណ្ដាល​អឺរ៉ុប​ (ECB) ​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ធនាគារ​តំបន់​ចាយប្រាក់​អឺរ៉ូ​បាន​ផ្ដល់​ភាព​ងាយស្រួល​កាន់តែ​ខ្លាំង​ដល់​ក្រុមហ៊ុន និង​គ្រួសារ​ក្នុង​ការ​ទទួល​បាន​ឥណទាន​ជាមួយ​នឹង​លក្ខខណ្ឌ​ទូទាត់​កាន់តែ​មាន​ភាព​អនុគ្រោះ​នៅ​ត្រីមាស​ទី​ ២ ​។

ECB បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ការ​បន្ធូរបន្ថយ​ស្ដង់ដារ​ឥណទាន​ធ្វើ​ឡើង​បន្ទាប់ពី​ការ​បន្ធូរបន្ថយ​កាលពី​ត្រីមាស​មុន​ទោះបី​ជា​ការ​រំពឹង​ទុក​នៅក្នុង​ជុំ​នៃ​ការ​​អង្កេត​លើក​មុន​ថា​ពួកគេ​នឹង​រឹតបន្តឹង​បន្តិចបន្តួច​ក៏ដោយ​»​។

  • របាយការណ៍ត្រីមាសទីពីរ ឆ្នាំ២០១៧
  • រាជធានីខេត្តដែលកំពុងមានប្រតិបត្តិការ
  • ២៣ ស្រុក/ខណ្ឌ ដែលកំពុងមានប្រតិបត្តិការ
  • ៨០ សង្កាត់/ឃុំ ដែលកំពុងមានប្រតិបត្តិការ
  • ២៤៧ ចំនួនភូមិកំពុងមានប្រតិបត្តិការ
  • ចំនួនការិយាល័យ
  • ០.០០% ឥណទានមានហានិភ័យ >៣០ថ្ងៃ
  • ៥,៣២៧,១៦៤.៤៩ ដុល្លារ សម្ពាធឥណទានសរុប
ទំនាក់ទំនង
Contact Us
បណ្តាញសង្គមហ្វេសប៊ុក
ចំនួនអ្នកចូលមើល
Flag Counter